Burn X Flash ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចូលរួម​ប្រកួត​កីឡា​អេឡិចត្រូនិក​កម្រិត​ពិភពលោក​ M4

2022/12/20 07:16:06 pm        39

​កីឡា​អេឡិចត្រូនិក៖ ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា​ Burn X Flash ​បានបង្ហាញ​ការត្រៀមខ្លួន​រួចរាល់ ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​កីឡា​អេឡិចត្រូនិក​កម្រិត​ពិភពលោក​ M4 World Championship ​សម្រាប់​វិញ្ញាសា​ Mobile Legends: Bang Bang ​នា​ខែមករា ឆ្នាំ​២០២៣ ខាងមុខ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ​

​ការបញ្ជាក់​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​មួយ ស្ដីពី​ក្រុម​ Burn X Flash ​ចូលរួម​ព្រឹត្តិការណ៍​ជើងឯក​កីឡា​អេឡិចត្រូនិក​ពិភពលោកកាលពី​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​ការសម្របសម្រួល​របស់​ក្រុមការងារ​ Mooton ​ដែលជា​ក្រុមហ៊ុន​រៀបចំ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​ដ៏​ធំ​នេះ។​ ​តំណាង​ក្រុម​ជើងឯក​លី​គ​អាជីព​ MPL-KH League 2022 នេះបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ខ្លួនបាន​ត្រៀម​រួចរាល់ ដើម្បី​ចូលរួម​ការប្រកួតប្រជែង​កម្រិត​ពិភព​លោក​នេះ។ ពួកគេ​ទទួលស្គាល់​បេក្ខភាព​ក្នុង​ពូ​ល​ជាមួយគ្នា សុទ្ធតែជា​ក្រុម​ខ្លាំងៗ​លំដាប់​ពិភពលោក តែ​ពួកគេ​ប្ដេជ្ញា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​បំផុតដើម្បី​ឈានទៅ​វគ្គ​បន្ដបន្ទាប់ ក៏ដូចជា​ដណ្តើមបាន​នូវ​លទ្ធផល​ល្អ​ជូន​ជាតិ។​ ​សមាជិក​ក្រុម​ Burn X Flash ​ដដែល​បន្ដថា ការប្រកួត​នេះ​ពិត​ជាធំ និង​អស្ចារ្យ។ ប៉ុន្ដែ​ថ្មីៗ​នេះក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា ក៏​ទើប​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ជា​ប្រវត្តិសាស្ដ្រ ក្នុងការ​ប្រកួត​កម្រិត​ពិភពលោក 14TH IESF World Esport Championship ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែរគឺ​ក្រុម​ Impunity KH​។ ដូច្នេះ​ជោគជ័យ​នេះគឺជា​សញ្ញាណ​វិជ្ជមាន​មួយ​សម្រាប់​​ក្រុម​ខ្លួនក្នុងការ​ប្រកួត​ M4 World Championship ​នាពេលខាងមុខ ហើយ​ពួកគេ​ប្ដេជ្ញា​នឹងធ្វើ​ឲ្យ​បានល្អ​ជាង​ក្រុម​ Impunity KH ​ទៀតផង។​

​សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​កីឡា​អេឡិចត្រូនិក​កម្រិត​ពិភពលោក​ M4 World Championship ​នឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៣ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល និង​វគ្គ​ចាញ់​ធ្លាក់ ខណៈ​ក្រុម​ឈ្នះ​ឡើង​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៧ ខែមករា​ដដែលនៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ខ្លាំងៗ​ទូទាំង​ពិភពលោក​ចូលរួម​សរុប ១៦​ក្រុម និង​ចែកចេញជា ៤​ពូ​លក្នុង​មួយ​ពូ​ល​មាន ៤​ក្រុម។​ ​សម្រាប់​ក្រុម​ Burn X Flash ​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ជាមួយ​ក្រុម​ខ្លាំង​ហ្វីលីពីន​ Blacklist International, ក្រុម​ Falcon Esports ​របស់​មី​យ៉ាន់​ម៉ា និង​ក្រុម​ Incendio Supremacy ​របស់​ទួរ​គី។ ឯ​ពូ​ល​ B ​មាន​ក្រុម​ Malvinas Games (​អា​ហ្ស​ង់​ទីន​), MDH Esports (​វៀតណាម​), ONIC Esports (​ឥណ្ឌូនេស៊ី​) និង​ TODAK (​ម៉ាឡេស៊ី​)​។ ពូ​ល​ C ​មាន​ក្រុម​ ECHO (​ហ្វីលីពីន​), Occupy Thrones (​អេ​ហ្ស៊ី​ប​), RRQ Hoshi (​ឥណ្ឌូនេស៊ី​) និង​ក្រុម​ RSG Singapore (​សិង្ហ​បុរី​) និង​ពូ​ល​D ​មាន​ក្រុម​ RRQ Akira (​ប្រេ​ស៊ី​ល​), S11 Gaming Angentina (​ប៊ូ​ឡា​វី​), Team HAQ (​ម៉ាឡេស៊ី​) និង​ក្រុម​ The Valley (​អាមេរិក​ខាងជើង​)​។​

​ការប្រកួត​ដ៏​ធំ​នេះគឺមាន​ប្រាក់រង្វាន់​សរុប ៨០​ម៉ឺន​ដុល្លារ។ គេ​ចាំបាន​ថា កាលពី​ឆ្នាំ​២០២១ ពោលគឺ​ការប្រកួត​ M3 ​នៅ​សិង្ហ​បុរី កម្ពុជា​ក៏បាន​បញ្ជូន​ក្រុម​ See You Soon ​ចូលរួម​ប្រកួត​ដែរដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៩ ក្នុងចំណោម ១៦​ក្រុម អម​ប្រាក់រង្វាន់ ១៥,០០០​ដុល្លារ ខណៈ​ក្រុម​ហ្វីលីពីន​ Blacklist International ​បានឈ្នះ​ជើងឯក អម​ប្រាក់រង្វាន់ ៣០​ម៉ឺន​ដុល្លារ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm