បច្ចុប្បន្នមានរថយន្តជាង ១៧ម៉ឺនគ្រឿង មិនទាន់ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ

2022/12/20 07:44:09 pm        617

ភ្នំពេញ៖ បច្ចុប្បន្ននេះនៅមានរថយន្តជាង ១៧ម៉ឺនគ្រឿង នៅមិនទាន់បានចូលទៅត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស ដែលហៅថា ឆៀកនៅឡើយនោះទេ ​នគរបាលអាចឃាត់ និងធ្វើការផាក​ពិន័យ ដូច្នេះម្ចាស់រថយន្តទាំងនេះត្រូវចូលមក​ ឆៀករថយន្តឱ្យបានឆាប់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២នេះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នាឱកាស​អញ្ជើញ​ជា​អធិបតីសម្ភោធ​មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ​ដែលហៅថា ឆៀក នៅ​ផ្សារដីហុយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ​នៅកម្ពុជាមានក្រុមហ៊ុនកំពុងដំណើរការត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំនួន ​៤ក្រុមហ៊ុននៅរាជធានីភ្នំពេញ ​មានទីតាំងត្រួតពិនិត្យ ចំនួន ៨ទីតាំង​ និងមាននៅតាមបណ្ដាខេត្តចំនួន ១២ខេត្ត ក្រៅពីនេះនៅមានក្រុមឆៀក​ចល័ត​បន្ថែមទៀត ​ដែលជាការផ្ដល់សេវាឱ្យដល់និងគៀកប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បានអំពាវនាវសូមឱ្យម្ចាស់រថយន្តដែលមិនទាន់​បាន​ឆៀក​ត្រឹម​ត្រូវ ត្រូវឆាប់យករថយន្តមកឆៀកឱ្យបានទាន់ពេលវេលា។ ក្រសួងសាធារណការ បាន​ពិភាក្សាគ្នា​ជាមួយ​តំណាងអគ្គស្នងការនគរបាលជាតិ ​ក៏ដូចជាគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ដើម្បីឆ្មក់​មើលរថយន្តនោះថា តើមានលក្ខណៈបច្ចេកទេសត្រឹមត្រូវឬទេ និងថាតើប័ណ្ណ​បើក​បរ​មាន​ផុត​សុពលភាព ឬទេជាដើម​ ដូច្នេះសូមម្ចាស់យានយន្តគោរពច្បាប់ ​គឺ២ឆ្នាំត្រូវឆៀកយានយន្តម្ដង ដើម្បី​ជាពលរដ្ឋល្អ និងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍​ដោយកត្តាយានយន្ត​ ព្រោះថា ក្នុងមួយឆ្នាំ​គ្រោះថ្នាក់​ចរាចរណ៍បានបំផ្លាញសេដ្ឋកិច្ចប្រមាណ ​៤៥០លានដុល្លា ​និងមានអ្នកស្លាប់ក្នុង​មួយថ្ងៃ​ជាមធ្យម៥នាក់​ ដែលក្នុងមួយខែ​មានប្រមាណ​ ១៥០នាក់ ​ដែលនេះគឺជាចំនួនច្រើនណាស់។ សូមចូលរួមគោរពច្បាប់ ​ដើម្បីកាត់បន្ថយថវិកាឯកជន ​និងរដ្ឋ ដែលខាតបង់​ដោយ​សារគ្រោះថ្នាក់ចរាចរណ៍​ និងកាត់បន្ថយកុំឱ្យមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm