កម្លាំងនគរបាលស្រុកមណ្ឌលសីមា ចុះពិនិត្យនិងធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនពលរដ្ឋជិត៥៦០នាក់

2022/12/20 10:01:03 pm        533

កោះកុង៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះពិនិត្យ និង​ធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនដល់ប្រជាពលរដ្ឋប្រុសស្រីសរុបជិត ៥៦០នាក់ អំឡុងយុទ្ធនាការ​រយៈពេល១ខែមកនេះ។

គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ កម្លាំងនគរបាលការិយាល័យ​អត្តសញ្ញាណកម្មស្រុកមណ្ឌលសីមា បានចុះតាមខ្នងផ្ទះដែលជាគោលដៅធ្វើ​អត្តសញ្ញាណ​ប័ណ្ណថ្មី​ជូនដល់​ប្រជាពលរដ្ឋតបតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ​និង​ស្នងការដ្ឋានខេត្តកោះកុង។

លោក លឹម សែងច័ន្ទ ​អធិការស្រុកមណ្ឌលសីមា ​បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូនេះថា លោកបានដាក់ផែនការដល់កម្លាំងនគរបាលជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណ​ទៅ​តាម​កាលវិភាគ​ដែល​ដាក់​ចេញ​អនុវត្តក្នុងមូលដ្ឋានឃុំទាំង៣ ​គឺឃុំប៉ាក់ខ្លង​ ឃុំពាមក្រសោប ​និងឃុំទួលគគីរ។

លោកអធិការ បានឱ្យដឹងទៀតថា សមត្ថកិច្ចជំនាញបានចុះធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ៥៥៨នាក់ ក្នុងនោះប្រុស ៣២០នាក់ ដោយមានការផ្តល់ថ្មីចំនួន២២៦ ​នាក់/ប្រុស ១៣២ ​នាក់ និង​ចុះទុតិយតា​ចំនួន ៣៣២ នាក់/ប្រុស ១៨៨ នាក់។

ក្រៅពីបញ្ចប់ផែនការធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនប្រជាពលរដ្ឋ កម្លាំងអធិការនគរបាល​ស្រុកមណ្ឌលសីមា បាននឹងកំពុង​សម្របសម្រួល​ការងារពាក់ព័ន្ធ​ជា​មួយស្នងការដ្ឋានខេត្ត និង​នាយកដ្ឋាន​អត្តសញ្ញាណកម្ម ​ដើម្បីផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់កម្មករ កម្មការិនីរោងចក្រ​នៅ​តំបន់សេដ្ឋកិច្ចពិសេសខេត្ត ខណៈពួកគេមកពីបណ្តារាជធានីខេត្តផ្សេងៗ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​វិល​ត្រឡប់​ទៅស្រុកកំណើតធ្វើអត្តសញ្ញាណប័ណ្ណថ្មី។

យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណថ្មីដល់​ពលរដ្ឋគ្រប់អាយុ ពលរដ្ឋបាត់ ហួសសុពលភាព ឬខូចអត្តសញ្ញាណ​ប័ណ្ណនេះ​ ធ្វើឡើងក្នុងគោលដៅធានា​ដល់​ការ​អនុវត្តសិទ្ធិ និងផលប្រយោជន៍​នានា​ជូនប្រជាពលរដ្ឋ ពិសេសការ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​សម្រាប់កាន់​ទៅ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm