
អន្ដរជាតិ៖ ក្រុមមន្រ្តីទីក្រុងគីវនិយាយថា រដ្ឋធានីប្រទេសអ៊ុយក្រែនមួយនេះ រងការវាយប្រហារនៅពេលយប់ដ៏កម្រដោយរុស្ស៊ី ខណៈដែលលោកប្រធានាធិបតី Wladimir Putinបំពេញទស្សនកិច្ចទៅកាន់ប្រទេសជិតខាងបេឡារុស។
គ្មាននរណាម្នាក់ បានស្លាប់នោះទេ ហើយភាគច្រើននៃមីស៊ីល ត្រូវបានបាញ់ទម្លាក់ តែមីស៊ីលមួយចំនួន បានធ្លាក់ត្រូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងតំបន់។ រូបភាពដែលបានបង្ហោះនៅលើអនឡាញ ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងនៅរោងចក្រថាមពលអគ្គិសនីមួយកន្លែង៕
