រដ្ឋមន្ត្រីទេសចរណ៍៖ នៅដំណាច់ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិមកនឹងកើនដល់ ២លាន ២សែននាក់

2022/12/21 12:57:57 am        340

​ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុងដំណាច់ឆ្នាំ២០២២ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកើនដល់ ២លាន ២សែននាក់ លើសការរំពឹងទុក ហើយភ្ញៀវទេសចរជាតិអន្តរជាតិដែលមានស្រាប់នៅក្នុងស្រុក ចេញដើរកម្សាន្តកើនដល់ជិត ១១លាននាក់។

ក្នុងឱកាសបើកកិច្ចប្រជុំវឌ្ឍនភាពការងារសម្របសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទា្វរព្រំដែនអន្តរជាតិទូទាំងប្រទេស ថ្ងៃទី២០ ខែធ្នូនេះថា គ្រប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ភាគច្រើនជាភ្ញៀវមកពីបណ្តាជិតខាងយើង ដោយឡែកភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន គឺមិននៅទាន់មានច្រើនខ្លាំងនោះទេ ហើយក្រៅពីនេះ ក៏មានភ្ញៀវមួយចំនួនមកពីអាមេរិច ឡាវ ឥណ្ឌូនេស៊ី កូរ៉េ បារាំង ម៉ាឡេស៊ី និងអង់គ្លេសជាដើម។

ឯកឧត្តម ថោង ខុន បន្តថា ការខិតខំកម្ពុជា ក្នុងការទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺយើងនៅជួបបញ្ហា​ប្រឈមមួយចំនួនដូចជា កម្ពុជា ពុំមានក្រុមហ៊ុនអាកាសចរណ៍ ទៅនាំភ្ញៀវទេសចរអន្តរជាតិ នៅបណ្តាប្រទេសឆ្ងាយៗ​មកទស្សនាកម្ពុជា និងពុំមានជើងហោះហើរត្រង់ច្រើនជាមួយប្រទេសទីផ្សារធំជាដើម។

នៅក្នុងដំណាក់កាលនេះ ឯកឧត្តម រដ្ឋមន្ត្រីទេសចរណ៍ ក៏បានណែនាំវិស័យឯកជន និងភាគីពាក់ព័ន្ធ ខិតខំផ្សព្វផ្សាយ​ទីផ្សារ​ទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ ជាពិសេសការផ្សព្វផ្សាយទាក់ទាញទេសចរឥណ្ឌា និង​ទេសចរ​បណ្តាប្រទេស ដែលបានបើកប្រទេសទូលំទូលាយជាដើម។

យ៉ាងណាក៏ដោយ ឯកឧត្តម បានបង្ហាញក្តីរំពឹងថា នៅក្នុងឆ្នាំ២០២៣ ទេសចរក្នុងស្រុក ចេញដើរកម្សាន្ត​កើន​លើស​ការរំពឹងទុក១១លាននាក់ ដោយឡែកសម្រាប់ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ ៧លាននាក់ នៅក្នុងឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ក៏បានស្នើរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងស្ថាប័នជួយសម្របសម្រួលការធ្វើការវីហ្សា ការធ្វើវីហ្សានៅពេលភ្ញៀវមកដល់ព្រំដែន និងស្នើ​រាជ​រដ្ឋាភិបាល ជួយសម្របសម្រួលក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បង្កើតឲ្យមានការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​បណ្តា​ប្រទេសមួយចំនួន ជាពិសេស ហោះត្រង់ជាមួយប្រទេសឥណ្ឌា ខណៈប្រទេសចិន កំពុងមានភាព​យឺត​យ៉ាវ​ក្នុងការបើកប្រទេសវិញនេះ​៕ អត្ថបទ៖ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        42
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm