សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការត្រៀមរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម»

2022/12/21 01:37:05 am        37

ភ្នំពេញ ៖ នៅក្នុងឱកាសនៃពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ប្រកាសនូវការត្រឡប់​មកវិញ ​នៃព្រឹត្តិការណ៍​អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលនេះជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើន ដោយចង់ឲ្យឃើញវត្តមានព្រឹត្តិការណ៍នេះត្រឡប់មកវិញ និងផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៃមហាក្រុមគ្រួសារខ្មែរសារជាថ្មី។ ថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យក.) បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំ ព្រឹត្តការណ៍អង្គរសង្ក្រាន្ត ព.ស២៥៦៦-២៥៦៧ គ.ស .២០២៣ ដែលត្រូវជាខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» ដែលជាព្រឹត្តិការណ៍​នៃការ​លើក​យក​នូវកេរ្ដិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់ បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនី​យភាពវប្បធម៌​ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំ ប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់​នៅរបស់ប្រជាជនកម្ពុជា​នៅតាមតំបន់ និងសិល្បៈទស្សនីយ ភាពជាច្រើនទៀត។

សន្និសីទដែលបានរៀបចំនារសៀលថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា រួមទាំងវត្តមានអញ្ជើញ​ចូលរួមពីសំណាក់ ប្រធានក្រុមចង្កោមនៃក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត និងប្រធានក្រុម​ការងារ​រៀបចំព្រឹត្តិការណ៍អង្គរ​សង្ក្រានឆ្នាំ២០២៣ និងអ្នកសារព័ត៌មានជាច្រើនរូប។

សន្និសីទសារព័ត៌មាននារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជម្រាបជូនដំណឹងដល់អ្នកសារ ព័ត៌មាន ក៏ដូចជាសាធារណជន ដើម្បីជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឱ្យបាន កាន់តែទូលំទូលាយ។ សន្និសីទសារព័ត៌មាននេះទៀតសោត ក៏ជាការយកឱកាសប្រកាសបើកជាផ្លូវការនូវការត្រៀម រៀបចំព្រឹត្តិការណ៍​អង្គរសង្ក្រាន្តសារជាថ្មីម្តងទៀតនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ដើម្បីជាការជួបជុំមហាគ្រួសារ ខ្មែរ និងចូលរួម​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងត្រូវរៀបចំសារជាថ្មី នៅថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជា ប្រារព្ធខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាការរំលឹក​ដល់ភាពរស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់ របស់ខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបីនៃពិភពលោក។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និង អភិវឌ្ឍវប្បធម៌ជាតិលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំងបានផ្ដល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានចូលរួមបំផុសគំនិតស្មារតី ប្រជាជនកម្ពុជា ជាពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិ និងបន្តថែរក្សាកេរមរតកនេះឱ្យបានគង់វង្ស ក៏ដូចជាបំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារខ្មែរតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និង អភិវឌ្ឍវប្បធម៌ បាវចនាជាតិ ដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ។ លើសពីនោះថែមទៀត ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ក៏ជាការផ្ដល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ តាំងបង្ហាញ និងលក់ផលិតផលពាណិជ្ជកម្ម សិប្បកម្ម និងសេវាកម្មនានា ដើម្បីចូលរួមចំណែកលើកស្ទួយ និងជំរុញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ដែល អាចចាត់ទុកបានថាជាមាសបៃតងរបស់កម្ពុជា និងជាពិសេសការចងចាំនូវភាពសប្បាយរីករាយរបស់បងប្អូន ប្រជាពលរដ្ឋកម្ពុជាដែលបានដក់​ជាប់ក្នុងស្មារតីនៃ​មហាគ្រួសារខ្មែរ​គ្មានថ្ងៃបំភ្លេចបាន៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm