ប្រទះឃើញសត្វផ្សោតមួយក្បាលទម្ងន់ជាង ១៦០គីឡូ ងាប់អណ្ដែត ក្បែរអន្លង់កោះដំបង

2022/12/21 03:07:51 pm        520

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការWWF មាន​ការ​សោក​ស្ដាយ​យ៉ាង​ពន់ពេក​ចំពោះ​ការបាត់​បង់​សត្វ​ផ្សោត​ទឹក​សាបមួយ​ក្បាល​ថ្មី​ទៀត​ពី​ក្នុង​ហ្វូង​សត្វ​ផ្សោត​ទន្លេ​មេគង្គ។ សត្វផ្សោតមួយក្បាលនេះជា​សត្វផ្សោតឈ្មោលមានអាយុប្រមាណចន្លោះពី១៥-២០ឆ្នាំ មានប្រវែង ២៣០សង់ទីម៉ែត្រ ទម្ងន់១៦២គីឡូក្រាម។ សត្វ​ផ្សោត​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​តាម​ទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង​។

ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងម៉ត់ចត់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុម​ជំនាញ​ស្រាវ​ជ្រាវ​របស់រដ្ឋបាលជលផល-WWF បានសន្និដ្ឋាន​ជា​បឋម​ថា​សត្វ​ផ្សោត​បាន​ងាប់​ដោយ​សារ​ការ​ជាប់​នឹង​មង​នេសាទ ដោយ​ ក្រុម​ជំនាញ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ស្លាក​ស្នាម​នៃ​សរ​សៃ​មង​នៅ​លើ​ផ្ទៃ​កន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក ក របស់វា។ របាយការណ៍ដ៏សោកសៅ នៃការ​ងាប់​សត្វ​ផ្សោត​មួយ​ក្បាលថ្មីនេះ បានបង្កើនតួលេខសត្វផ្សោតងាប់​សរុប ក្នុងឆ្នាំ២០២២ នេះ ដល់​ចំនួន ៩ក្បាល។

រដ្ឋបាលជលផល និងអង្គការWWF សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​អត្រា​ នៃ​ការ​ងាប់​ដ៏​ខ្ពស់​ដែល​មិន​ធ្លាប់​មានពីមុនសម្រាប់អំឡុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ពោល​គឺ​សត្វ​ផ្សោត​ដែល​បានងាប់​មានសរុប ចំនួន ២៧ក្បាល ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ (គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ)។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ព័ត៌មាន​អំពី​ការ​រក​ឃើញស​​ត្វផ្សោតស្លាប់នីមួយៗពិតជាធ្វើឲ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយ​យើង​សោក​ស្តាយ​ខ្លាំង​បំផុត​គឺ​នៅ​ពេល​សត្វ​ផ្សោត​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​ដូច​សត្វ​ផ្សោត​មួយ​ក្បាល​នា​ពេល​នេះ បានបាត់បង់ជីវិត ព្រោះវាប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធភាព​នៃ​ការ​បន្ត​ពូជ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​មានចំនួនសេសសល់តិចតួចស្រាប់»។ លោក​សូម​អំពា​វ​នាវ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធទាំងអស់ ឲ្យបង្កើនវិធានការអនុវត្តច្បាប់បន្ថែមទៀត ដើម្បី​បញ្ឈប់​ឲ្យ​បាន​ទាំង​ស្រុង​នូវ​រាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ទម្រង់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត។ តាមរយៈ​ការ​អនុវត្តច្បាប់ដ៏​តឹងរឹងបែបនេះ យើងមិនត្រឹមតែ​អាចការ​ពារ​បាន​នូវ​សត្វ​ផ្សោត​ដែល​ជា​បេតិកភណ្ឌ​ជាតិ​មានជីវិតរបស់កម្ពុជាប៉ុណ្ណោះទេ យើងថែមទាំងអាចគ្រប់គ្រងបាននូវ ជង្រុកត្រី ធម្មជាតិ​ ដើម្បី​ទ្រទ្រង់ដល់សន្តិសុខស្បៀង សម្រាប់ប្រជាជនរាប់លាននាក់ទៀតផង។ ប្រសិន​បើ​សកម្មភាព​នេសាទខុសច្បាប់នៅតែបន្តដូចបច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គ​អាច​នឹង​ឈាន​ទៅ​ផុត​ពូជ​នៅ​ពេលខាងមុខមិនខាន។

សត្វផ្សោត​ទន្លេ​មេគង្គ​ត្រូវ​បានចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វកំ​ពុង​រង​គ្រោះ​ថ្នាក់​ជិត​ផុតពូជបំផុត។ នៅក្នុងឆ្នាំ ២០២០ ការសិក្សាស្ថានភាព​ចំនួន​សត្វ​ផ្សោត​ដោ​យ​រដ្ឋបាល​ជល​ផល និងអង្គការ WWF បានប៉ាន់ប្រមាណថា មានសត្វផ្សោតចំនួន ត្រឹម ៨៩ ក្បាល​ប៉ុណ្ណោះ​កំពុង​រស់នៅក្នុងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm