ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ធ្វើ​ឲ្យ​ថៃ និង​បណ្ដា​ប្រទេស​ជាច្រើន​ភ្ញាក់ផ្អើល ក្រោយ​ប្រកួត​ជើងឯក​អាស៊ី​

2022/12/21 05:49:56 pm        104

​ឃី​ក​បុក​ស៊ី​ង​៖ ក្រុម​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បាន​ត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយកាលពី​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​ Asian Kickboxing Championships 2022 ដោយ​ជោគជ័យដោយ​ដណ្ដើមបាន​មេដាយ​សរុប ១២​គ្រឿង (​មាស ២ ប្រាក់ ៥ និង​សំរឹទ្ធ ៥) នៅ​ប្រទេស​ថៃកាលពី​ថ្មីៗ។​

​ដំណើរ​មាតុភូមិនិវត្តន៍ អម​ជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​អត្ដ​ព​លិ​ក​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​នេះ បានទទួល​ការអញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ព្រមទាំង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ។​ ​ឯកឧត្តម ហេង សុខឃន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា និង​ជា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី​នេះបាន​គូសបញ្ជាក់ថា ជោគជ័យ​ផ្ដើមចេញពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កីឡា​ទាំងអស់រហូត​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជាច្រើន ពិសេស​ម្ចាស់ផ្ទះ​ថៃមានការ​ភ្ញាក់ផ្អើលចំពោះ​ភាព​រីកចម្រើន និង​សមត្ថភាព​​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា។ សមិទ្ធផល​នេះសបញ្ជាក់​ឲ្យ​ឃើញ​ពី​ការត្រៀមខ្លួន​រួចរាល់​របស់​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​គួរ​ដឹងថា ការប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ង​ជើងឯក​អាស៊ីឆ្នាំ​២០២២ នេះបានធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៨ ខែធ្នូ​កន្លងទៅ ដោយមាន​អត្ត​ព​លិ​ក ១៨​ប្រទេស​មកពី​បណ្ដា​ប្រទេស​អាស៊ី​ចូលរួម ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា​ចំនួន ១៧​រូប​ផងដែរ ហើយ​ដណ្ដើមបាន​មេដាយ​សរុប ១២​គ្រឿងរួមមាន​មេដាយមាស ២ ប្រាក់ ៥ និង​សំរឹទ្ធ ៥។ ចំពោះ​មេដាយមាសដណ្ដើមបាន​ដោយ​កីឡាករ សុខ រិ​ទ្ធ និង​កីឡាករ ឃួន ឡាំង​កូស៊ីន ដែល​បាន​យកឈ្នះ​កីឡាករ​អ៊ូស​បេ​គី​ស្ថាន និង​កា​ហ្សា​ក់​ស្ថានក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​ពិន្ទុ​ដូចគ្នា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        119
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm