លោក Emmanuel Macron បញ្ជាក់​ពី​ការផ្ដល់​ការធានា​សន្តិសុខ​ជាថ្មី​ដល់​រុស្ស៊ី​ ដើម្បី​បញ្ចប់​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន

2022/12/21 05:54:44 pm        477

​បារាំង៖ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បានបញ្ជាក់​ជាថ្មី​ពី​ជំនឿ​ចិត្ត​របស់លោក​ថា ​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​បាន​ដោះស្រាយ​ តាមរយៈ​ការចរចា​ដោយ​ជៀស​មិន​ផុត ហើយ​ថា ពិសេស​លោកខាងលិច និង​សម្ព័ន្ធ​យោធា​ណា​តូ នឹង​ត្រូវតែផ្ដល់​ការធានា​សន្តិសុខ​មិនមែន​សម្រាប់តែ​ទីក្រុង Kiev ប៉ុណ្ណោះ​ទេគឺ​ទីក្រុង Moscow ផងដែរដើម្បី​ធានាបាន​សន្តិភាព​យូរអង្វែង​។

​កាលពី​ថ្ងៃ​អង្គារ ​ទី​២០ ខែ​ធ្នូ​សប្ដាហ៍​នេះលោក Macron បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ TF1 និង LCI ថា​ ថ្ងៃ​នៃ​សន្តិភាព​នឹង​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការពិភាក្សា​។ ជា​លើកដំបូង និង​អាទិភាព​មុនគេ​បង្អស់​សម្រាប់​ការធានា​ដល់​អ៊ុយ​ក្រែ​នសម្រាប់​បូរណភាព​ទឹកដី​របស់ខ្លួន និង​សម្រាប់​សន្តិសុខ​ស្ថិត​ឋេ​រ​របស់ខ្លួន។ ប៉ុន្តែ​ក៏ត្រូវ​តែមាន​សម្រាប់​រុស្ស៊ី​ផងដែរ ជា​យន្ត​ការដែល​នឹង​នាំទៅរក​បទ​ឈប់​បាញ់ និង​សន្ធិសញ្ញា​សន្តិភាព។​

​មេដឹកនាំ​បារាំង​រូបនេះបាន​បញ្ចេញ​ទស្សនៈ​ជា​លើកដំបូង ​នៃ​ការផ្ដល់​ការ​ធាន​សន្តិសុខ​ឲ្យ​រុស្ស៊ីកាលពី​ដើមខែ​នេះ ដោយ​លើកឡើងថា​ មួយ​ក្នុងចំណោម​ចំណុច​សំខាន់ៗ​ជាច្រើន​ ដែល​សម្ព័ន្ធ​យោធា​ណា​តូត្រូវតែ​ដោះស្រាយគឺក្ដីកង្វល់​របស់​រុស្ស៊ី ដែលថា ប្លុក​យោធា​នេះ​បាន​រំកិល​ខ្លួន​ចូលទៅ​ជិត​មាត់​ទ្វារផ្ទះរ​បស់​ខ្លួន និង​ការដាក់​ពង្រាយ​អាវុធ​ដែល​អាច​គំរាមកំហែង​ដល់​រុស្ស៊ី។ ​ការអត្ថាធិប្បាយ​របស់​លោក​បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជាច្រើន មិន​ត្រឹមតែ​ពី​ទីក្រុង Kiev ប៉ុណ្ណោះ​ទេ ថែមទាំង​ពី​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​ដូចជាប៉ូឡូញ ស្លូ​វ៉ា​គី និង​រដ្ឋ​នៅ​តំបន់​បាល់​ទិ​កផងដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm