លោក Zelensky នឹងធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក ជាការ​ធ្វើដំណើរ​ដំបូង​ទៅ​បរទេស​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម

2022/12/21 07:08:25 pm        378

​អ៊ុយក្រែន៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelensky នឹងធ្វើ​ទស្សនកិច្ច​មកកាន់​ទីក្រុង​វ៉ាស៊ីនតោននៅ​ថ្ងៃ​ពុធ​នេះ ​សម្រាប់​ជំនួប​ដែល​អាចធ្វើ​ទៅបាន​ជាមួយ​ប្រធានាធិបតី​លោក Joe Biden និង​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​។

នេះ​គឺជាដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក Zelenskyy ទៅ​បរទេស​ចាប់តាំងពី​ប្រទេស​រុស្ស៊ី​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ​។ យោងតាម​សេចក្តី​ការណ៍​បានឱ្យដឹងថា ជំនួប​នៅ​សេត​វិមាន​ដ៏​មាន​សក្តានុពល​អាច​បង្ហា​ញ​ពី​សេចក្តីប្រកាស​ដែល​រំពឹងទុក​ពី​លោក ​Joe Biden អំពី​កញ្ចប់​ជំនួយ​សព្វាវុធ​ថ្មី​សម្រាប់​ទីក្រុង Kyiv រួមទាំង​មី​ស៊ី​ល​ផាត​ទ្រី​យ៉ូ​ត ​(Patriot) ផងដែរ​។ ប្រធានសភាលោកស្រី Nancy Pelosi បាន​ប្រាប់​សមាជិកសភា​នៅក្នុង​លិខិត​មួយច្បាប់កាលពី​ថ្ងៃ​អង្គា​រថា សមាជិកសភា​គួរតែ​ចូលរួម​។ លោកស្រី​បាន​សរសេរ​ដោយ​គ្មាន​ការ​ពន្យល់ថា សូម​មាន​វត្តមាន​សម្រាប់​ការផ្តោត​ជាពិសេស​លើ​លទ្ធិប្រជាធិបតេយ្យនៅ​យប់​ថ្ងៃ​ពុធ​។ លោក Zelensky ដែល​បាន​ដឹកនាំ​ដោយ​គ្មាន​ការ​សម្រាក​រយៈពេល ១០​ខែ​នៃ​សង្គ្រាម​ដ៏​ឃោរឃៅ​ជាមួយ​កងកម្លាំង​រុស្ស៊ី បាន​និយាយ​ជា​ញឹកញាប់​ទៅកាន់​មេដឹកនាំ និង​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក ប៉ុន្តែ​គ្រាន់តែ​សន្ទនា​តាម​ទូរស័ព្ទ និងសន្និសីទ​វីដេអូ​ប៉ុណ្ណោះ​។

ការធ្វើដំណើរ​ដែល​បាន​គ្រោងទុក​របស់លោក​ទទួលស្គាល់ថា សហរដ្ឋអាមេរិក​គឺជា​អ្នកគាំទ្រ​ដ៏​សំខាន់បំផុត​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​សង្គ្រាម ដោយបាន​ផ្តល់ជំនួយ​ស​រុ​បប្រមាណ ៥០ពាន់​លាន​ដុល្លារ​រួចហើយ រួមទាំង​ជំនួយ​ផ្នែក​សន្តិសុខ​ចំនួន ២០ពាន់​លាន​ដុល្លារ​។ កាលពី​ថ្ងៃ​អង្គារលោក Zelensky បាន​ចុះទៅ​សួរសុខទុក្ខ​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Bakhmut ដែល​ពេលនេះ​ជា​ចំណុចកណ្តាល​នៃ​ការប្រយុទ្ធ​គ្នា ជា​កន្លែង​ដែល​លោក​បានចាត់ទុក​ទីក្រុង​ដែល​រង​ការវាយលុក​ដោយ​សង្គ្រាម​នេះ​ថា​ជាសមរភូមិ​មុខ​។ ដំណើរ​ទស្សនកិច្ច​ដោយ​មិនបាន​ប្រកាស​ជាមុន​នេះ ធ្វើឡើង​ខណៈ​វិមាន​ក្រឹម​ឡាំង​បានប្រកាសថា លោក Vladimir Putin នឹង​ជួប​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ថ្លឹងថ្លែង​ការវាយលុក​ពេញលេញ​របស់​រុស្ស៊ី​ មកលើ​អ៊ុយ​ក្រែ​ន​រហូតមក​ដល់ពេលនេះ និង​កំណត់​គោលដៅ​សម្រាប់​ឆ្នាំក្រោយ​ បន្ទាប់ពី​បរាជ័យ​នៅក្នុង​សមរភូមិ​ជា​បន្តបន្ទាប់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        4
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm