អាជ្ញាធរស្រុករលាប្អៀរ និងនគរបាលសណ្តាប់ធ្នាប់ខេត្ត ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជុំវិញផ្សារព្រៃខ្មែរ

2022/12/21 07:14:22 pm        78

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរស្រុករលាប្អៀរ និង​កម្លាំង​នគរបាល​សណ្តាប់​ធ្នាប់​ខេត្តកំពង់ឆ្នាំង បានចុះពន្យល់ណែនាំអាជីវករ និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជុំវិញផ្សារព្រៃខ្មែរ ក្រោយ​ពីអាជីវករទាំងនោះ បានយកផ្លូវសាធារណៈ មកធ្វើជាកន្លែងលក់ដូរយ៉ាងអនាធិបតេយ្យ។

លោក ស៊ីវ សារិន អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ថា ក្រុមការងារអាជ្ញាធរស្រុករលាប្អៀរ និង​កម្លាំង​នគរបាលសណ្តាប់ធ្នាប់ខេត្តកំពង់ឆ្នាំង បានចុះនៅក្នុងពេលនេះ គឺចង់អោយបងប្អូនអាជីវករទាំងអស់ ស្ម័គ្រ​ចិត្ត​ចូល​រួមដោយខ្លួនឯង ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀប​រយ​នៅ​តាម​ផ្លូវ​ជុំវិញ​ផ្សារ​ព្រៃខ្មែរ​នេះ​តែ​ម្តង។ អាជីវករបានយកផ្លូវសាធារណៈ ដែលជាផ្លូវរបស់រដ្ឋលក់តាមចិត្ត ហើយ​អ្នក​មាន​តូប​លក់​ដូរ​នៅក្នុង​ផ្សារ​មិន​ព្រមលក់នៅក្នុងផ្សារ គឺនាំគ្នាចេញមកលក់នៅក្រៅផ្សារអស់ដែរ ដែលមើលទៅ​អនាធិបតេយ្យ​ណាស់។ កន្លងមកអាជ្ញាធរឃុំអញ្ចាញរូង ស្រុករលាប្អៀរ បានចេញថវិការឃុំ​របស់​ខ្លួន​សាង​សង់​ផ្លូវ​បេតុងជុំវិញផ្សារ ដោយទុកផ្លូវទទឹង៥ម៉ែត្រ តែដោយសារអាជីវករប្រមាណ៥០% បាននាំគ្នាចេញ​ពី​ផ្សារ​មក​លក់ដូរលើផ្លូវបេតុងនេះអស់ ធ្វើអោយស្ទះផ្លូវតែម្តង។ នៅពេលមានគ្រោះអគ្គីភ័យកើតឡើង គឺឡាន​ទឹកមិនអាចចេញចូលទៅពន្លត់បានឡើយ។

ក្នុងពេលចុះជួបអាជីវករទាំងនោះ លោក ស៊ីវ សារិន បានណែនាំ ពន្យល់ពួក​គាត់​អោយ​យល់​ពី​ហានិភ័យ​នៃ​ការកកស្ទះផ្លូវជុំវិញផ្សារព្រៃខ្មែរនេះ និងអោយ​ពួក​គាត់​ដក​គម្លាត​ពី​ចំណុច​លក់​ទៅ​តាម​ទីតាំង​ដែល​អាជ្ញាធរ​ស្រុក​រលាប្អៀរ និងកម្លាំងនគរបាលសណ្តាប់ធ្នាប់បានបាញ់ថ្នាំចំណាំ ដោយមិនអោយ​លក់​លើ​ផ្លូវ​ត​ទៅ​ទៀត​ឡើយ។ បើមិនគោរពតាមនោះទេ នៅ១សប្តាហ៍ទៀត កម្លាំងចម្រុះចុះកាត់សំយ៉ាប និងចាត់​ការ​តាម​ផ្លូវ​ច្បាប់​តែម្តង។

ការរៀបចំសណ្តាប់ធ្នាប់ផ្សារព្រៃខ្មែរ របស់កម្លាំងអាជ្ញាធរស្រុក និងកម្លាំងសណ្តាប់ធ្នាប់ គឺដូចវែកចក ព្រោះនៅពេលកម្លាំងចម្រុះចុះពេលណា អាជីវករទាំងនោះស្តាប់តែមួយភ្លែត ហើយ​លក់​យ៉ាង​អនាធិបតេយ្យ​ដដែល ។ បញ្ហានេះ អាជីវករដែលលក់ដូរនៅក្នុងផ្សារ សំណូមពរដល់ក្រុមចម្រុះ ជួយ​ចាត់​វិធាន​ការ​ក្តៅផង កុំអោយមានការលក់ដូរយកផ្លូវជាតូបអោយសោះ ៕ អត្ថបទ៖ ហុង វាស្នា



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm