ពលរដ្ឋជាង ៤ លាននាក់រងគ្រោះដោយវិបត្តិកូវីដ១៩ និងវិបតិ្តអតិផរណាជាសកល ទទួលបានថវិការបស់រដ្ឋ

2022/12/21 07:19:20 pm        253

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រ ចំនួន៤លាននាក់ ទទួលបានថវិកាពីរាជរដ្ឋាភិបាល ក្រោមកម្មវិធី​ឧបត្ថម្ថ​សាច់ប្រាក់​ដល់គ្រួសារក្រីក្រងាយរងគ្រោះក្នុងវិបត្តិកូវីដ១៩ ​និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​គ្រួសារ​រង​ហានិភ័យ​ដោយ​អតិផរណា។

គ្រួសារក្រីក្រប្រមាណ ៧០ម៉ឺនគ្រួសារ​ រឺស្មើនឹងពលរដ្ឋប្រមាណ ​៣លាននាក់ ទទួលបានថវិកា​ពី​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ​ រងគ្រោះក្នុងវិបត្តិកូវីដ១៩ ​ចាប់តាំងពីកម្មវិធីនេះ ​ពីខែ មិថុនា ឆ្នាំ ២០២០ ។ខណៈពលរដ្ឋក្បែរភាពក្រីក្រប្រមាណ ៣០ម៉ឺនគ្រួសារបន្ថែមទៀត ក៏បានទទួលថវិកាពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់គ្រួសាររងហានិភ័យដោយអតិផរណា។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាលមូល​និធិជាតិ​ជំនួយសង្គមក្នុងការដោះស្រាយជួយសម្រួលដល់ជីវភាពរបស់​ប្រជាពលរដ្ឋ​មានភាពក្រីក្រនេះ ឯកឧត្តម សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម​ ក្នុងមួយគ្រួសារ អាច​ទទួលបានក្នុងរង្វង់ ១ ២០០ ដុល្លារ ​ចាប់តាំងពីការអនុវត្តកម្មវិធីឧបត្ថម្ថ​សាច់ប្រាក់ដល់គ្រួសារក្រីក្រ​ងាយរងគ្រោះក្នុងវិបត្តិកូវីដ១៩ នេះមក។

ឯកឧត្តមបន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ​បានសម្រេចឱ្យអនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ថ្មីមួយទៀត ជួយ​ដល់ពលរដ្ឋក្បែរភាពក្រីក្រដែលរងសម្ពាធពីបញ្ហាអតិផរណា។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ គឺមានគ្រួសារទទួលផលប្រមាណ ៣០ម៉ឺនគ្រួសារ រឺស្មើនឹងប្រមាណ ១លាន់នាក់បន្ថែមទៀត។

ជាគោលដៅទៅមុខ ក្នុងការជួយឱ្យពលរដ្ឋងើបផុតពីភាពក្រីក្រ រឺទប់ស្កាត់មិនឱ្យធ្លាក់​ទៅក្នុង​ភាពក្រីក្រ ​ឯកឧត្តម សំហេង បុរស លើកឡើងពីគោលការណ៍មិនផ្ដល់​ជាសាច់ប្រាក់ទៅពលរដ្ឋ​ជា​ប្រចាំទៀតនោះទេ។ ផ្ទុយទៅវិញ ​គឺនឹងផ្ដល់ជាជំនាញ ​មុខរបរដើម្បីឱ្យពលរដ្ឋអាចទ្រទ្រង់ជីវភាព​របស់ខ្លួនឯងបាន។​ ខណៈនេះក្រុមការងារក្រសួងសង្គមកិច្ច ​ដោយមានការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ បាន​នឹងកំពុងអនុវត្តសាកល្បង ​ការផ្ដល់ជាជំនាញមុខរបរ និង​ថវិកា​ដើមទុនដល់​គ្រួសារក្នុង​ខេត្ត​គោលដៅ​ចំនួនពីរផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បាននឹងកំពុងរៀបចំសេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពីកញ្ចប់គ្រួសារ ​និងកំពុងសិក្សារៀបចំគម្រោងបញ្ចប់ភាពក្រីក្រ ​ដោយ​បង្វែរការ​ផ្ដល់​សាច់ប្រាក់ជាជំនួយសង្រ្គោះទៅជាកម្មវិធីសាច់ប្រាក់សម្រាប់អភិវឌ្ឍគ្រួសារ តាមរយៈការអភិវឌ្ឍ​បង្កើតមុខរបរបង្កើនប្រាក់ចំណូលវិញ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm