មន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ជំរុញស្ថាប័នរដ្ឋ និងវិស័យឯកជន ចូលរួមលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា

2022/12/21 07:30:02 pm        327

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ជំរុញឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជន សហការ និងចូលរួម​ចំណែក​ដល់ការលើកកម្ពស់​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ស្របតាមគោលនយោបាយជាតិ ​ស្ដីពីវិស័យវប្បធម៌​ ក្នុងការជំរុញកម្ពុជា ​ជាដែនដីស្វាគមន៍ នៃ​ការថតភាពយន្តជាតិ និងបរទេស។

ការថ្លែងរបស់ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ​​នៅក្នុងពិធីបិទ​មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ “ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង” នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម បានបន្តទៀតថា ​ដូចដែលយើងបានដឹងហើយថា ​មហោស្រពភាពយន្តជាតិខ្នាតខ្លី មិនគ្រាន់​តែជា​វេទិកា ប្រកួតប្រជែងយកពានរង្វាន់នោះទេ ​ប៉ុន្តែក៏ជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់​សមត្ថភាព ​និងចែករំលែក​បទ​ពិសោធន៍ ​និងចំណេះដឹង ដើម្បីឈានឆ្ពោះទៅការ​ផលិត​ភាព​យន្តខ្នាតវែង ប្រកបដោយគុណភាព។ ​មហោស្រពនេះ ​ក៏បានផ្ដល់ឱកាសឲ្យយុវជនយើង បានបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព ​លើការផលិតស្នាដៃ​ភាពយន្តខ្នាតខ្លីរបស់ខ្លួន និង​ចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ ​ក្នុង​គោល​បំណង​ពង្រឹង​នូវ​ធនធានមនុស្សថ្មីៗ​ក្នុង​វិស័យភាពយន្ត។ ជាក់ស្ដែង ​ពីមួយឆ្នាំទៅមួយឆ្នាំ ​មហោស្រពភាពយន្តខ្នាតខ្លីនេះ បាន​ក្លាយជា​ចំណុច ប្រសព្វយ៉ាងសំខាន់មួយ ​ដែលផ្សារភ្ជាប់យុវជនកម្ពុជា ​មកពីគ្រប់​មជ្ឈដ្ឋាន ដើម្បីធ្វើការ​ផ្លាស់ប្តូរ​យោបល់គ្នា​ ជាមួយនឹងការចែករំលែកនូវបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្ត ហើយ​ក៏ជា​វេទិកាអប់រំ ​និងបំផុសទេព​កោសល្យ​ច្នៃប្រឌិត ​នៃការផលិតភាពយន្តខ្នាតខ្លីនៅកម្ពុជា។

បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត ​និងផ្សព្វផ្សាយវប្បធម៌ និងជា​សមាជិកអចិន្ត្រៃយ៍គណៈកម្មការរៀបចំមហោស្រពភាពយន្តជាតិ​ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ បានឲ្យដឹងថា មហោស្រពភាពយន្តបានបើកជាផ្លូវការ ​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ​ស្នាដៃភាពយន្តខ្នាតខ្លីទាំង៣៥ស្នាដៃ ​នឹងស្នាដៃភាពយន្តឯកសារទាំង៣៣ស្នាដៃ បានបាក់​ជូនទស្សនាដោយសេរី ​នៅរោងភាពយន្តចំនួន ៨ទីតាំង​ ក្នុងរាជធានីភ្នំពេញ ដោយមាន​ទស្សនិកជនប្រមាណ​២៨០០នាក់ ​បានចូលទស្សនា និងបានបោះឆ្នោតជ្រើសរើសស្នា​ដៃភាពយន្ត​ដែល​ខ្លួនពេញចិត្តផងដែរ។ ​ជាក់ស្តែងខ្សែភាពយន្តដែលជាប់ជ័យលាភី នៃមហោស្រពភាពយន្តជាតិ ខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ គឺ លេខ០១ រឿង ជីវិត ស្នេហាសុខសាន្ត ​ទទួលបានពាន​រង្វាន់​មាស និងទឹកប្រាក់១២លានរៀល ​ឧបត្ថម្ភដោយ ​រោងភាពយន្ត មេជើ ស៊ីណេផ្លិច, ជ័យលាភីលេខ​០២ រឿង កី្តស្រលាញ់ដែលអ្នកផ្តល់ឲ្យ ​ទទួលបានពានរង្វាន់ប្រាក់​ និងទឹកប្រាក់៨លានរៀល ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន ភេសជ្ជៈ ហនុមាន និងលេខ០៣ រឿង ក្តារចុច ​ទទួល​បាន​ពានរង្វាន់សំរឹទ្ធ និងទឹកប្រាក់៤លានរៀល ​ឧបត្ថម្ភដោយ ក្រុមហ៊ុន វេសថេច មេឌា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm