ថៃ​ព្យាយាម​ស្វែងរក​ទាហាន​ម៉ា​រី​ន​បាត់​ខ្លួន​ពី​នាវា​ដែល​លិច ​ខណៈ​រកឃើញ​សាកសព ​៦​នាក់​

2022/12/21 07:33:55 pm        344

​ថៃ៖ កងទ័ពជើងទឹក​របស់​ប្រទេស​ថៃបាន​រកឃើញ​សាកសព​ទាហាន​ម៉ា​រី​ន ៦​នាក់កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​នាវាចម្បាំង​ធន់​តូច​មួយគ្រឿង​បាន​លិច​កាលពី​ចុង​សប្តាហ៍​។ ក្រុម​យោធា​បាន​ព្យាយាម​ស្វែងរកអ្នក​នៅរស់ដោយបាន​បញ្ជូន​ឧទ្ធម្ភាគចក្រ នាវាចម្បាំង និង​យាន​ដ្រូ​នដើម្បី​ស្វែងរក​នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​របស់ខ្លួន​។

ទាហាន​ម៉ា​រី​នជាង​ ១០​នាក់​នៅតែ​ពុំទាន់​បាន​រកឃើញ​នៅឡើយ​ ដោយ​អ្នក​បាត់​ខ្លួន​ទាំងនេះ​មួយចំនួន​គ្មាន​អាវ​ពោង​ការពារ​ជីវិត​ឡើយ​។​ ​ជុំវិញ​ឧបទ្ទវ​ហេតុនេះ នាវា​ដែល​បាន​លិច​មាន​អាវ​ពោង​ការពារ​មិន​គ្រប់គ្រាន់​ សម្រាប់​ទាហាន​ម៉ា​រី​នជិះ​លើ​នាវា​ដើម្បី​ចូលរួម​បេសកកម្ម​នៅ​ឆ្នេរ Sairee ដែល​បញ្ហា​ទាំងអស់នេះ​នឹងត្រូវ​ស៊ើបអង្កេត​។ មនុស្ស​រាប់សិប​នាក់​ត្រូវបាន​បង្ខំ​ឱ្យ​បោះបង់ចោល​នាវា HTMS Sukhothai កាលពី​ល្ងាច​ថ្ងៃអាទិត្យ បន្ទាប់ពី​នាវា​ត្រូវបាន​បោកបក់​ដោយ​រលក​ធំៗ និង​មាន​ខ្យល់​បក់​ខ្លាំង​។​

​នាវាចម្បាំង​ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិកបាន​ប្រើប្រាស់​ចាប់តាំងពី​ឆ្នាំ១៩៨៧ បាន​ដឹក​បុគ្គលិក​យោធា​ចំនួន ១០៥នាក់ដែល​ភាគច្រើន​ត្រូវបាន​ជួយសង្គ្រោះ​មុនពេល​នាវា​លិច​។ ប៉ុន្តែ​មនុស្ស​ច្រើន​នាក់​បាន​បោះបង់ចោល​នាវា​ដោយ​ការ​បណ្តែត​ខ្លួន និង​មួយចំនួន​មាន​អាវ​ពោង​ការពារ​ជីវិត​។ នាវា​នេះ​មាន​បញ្ហា​ម៉ាស៊ីន មុនពេល​នាវា​បាន​លិចចម្ងាយ​ប្រហែល ២០ម៉ា​យ​ក្នុង​សមុទ្រពី​ខេត្ត Prachuap Khiri Khan៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        102
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm