សមត្ថកិច្ចបញ្ជូនជនសង្ស័យ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ

2022/12/21 08:50:28 pm        718

ព្រះសីហនុ៖ កម្លាំងការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កង​រាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ​នៅ​ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២ ​បាន​បញ្ជូនជនសង្ស័យ ​១០នាក់ និងសារធាតុញៀនជាង ១តោន ទៅ​សាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធី។

ប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្ដិការ​តាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ​ដោយ​ខុសច្បាប់ ​នូវសារធាតុញៀន​ និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅ​ឃ្លាំងជួល​មួយកន្លែង នៅក្រុម៩ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២ ​ សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ការ​ ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ២នាក់ និងជនជាតិចិនចំនួន ៨នាក់ និង​សារធាតុញៀនសរុបចំនួន ១.១៣៣គីឡូ ៧៨៩,១១ក្រាម ព្រមទាំង​សម្ភារមួយចំនួនផងដែរ។

សូមរម្លឹក​ផងដែរថា ​ករណីនេះ ​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារសិក្សា ​និងសមិទ្ធផលនានា​ជាច្រើនក្នុងស្រុកបវេល ខេត្តបាត់ដំបង ​សម្ដេច​ក្រឡាហោម ស ខេង ​បាន​ថ្លែងពីប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះផងដែរ ​ដោយសមត្ថកិច្ចកម្ពុជា​បាន​ប្រទះឃើញ​កប៉ាល់​មួយគ្រឿងនៅដែនសមុទ្រកម្ពុជា ​ពេលនោះ​ សមត្ថកិច្ចបាន​សាកសួរ តែគេ​បានប្រាប់ថា ​ជាកប៉ាល់ដឹកបារី ​ដោយមានការសង្ស័យ​សមត្ថកិច្ច​បាន​ឃាត់​ឆែកឆេរ រហូត​មាន​ការស្រាវជ្រាវ ​និងឃាត់​កប៉ាល់នោះ​ ទើបគ្រឿងញៀន​ទាំងនេះ​នៅជាប់គាំង និងឃាត់​មនុស្ស​ជាបន្តបន្ទាប់។ បច្ចុប្បន្នកងរាជអាវុធហត្ថខេត្តព្រះសីហនុ ​បានបានបញ្ជូនជនសង្ស័យទាំង១០នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុហើយ៕




អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        109
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        105
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm