UN ថ្កោលទោស​ការផ្អាក​និស្សិត​ស្រី​នៅ​សាកលវិទ្យាល័យ​របស់​ក្រុម​តា​លី​បង់​

2022/12/21 09:14:13 pm        490

​អាហ្វហ្គានីស្ថាន៖ ក្រសួង​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ដែល​គ្រប់គ្រង ​ដោយ​ក្រុម​តា​លី​បង់​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាល​ពី​ថ្ងៃ​អង្គារបាន​ផ្អាក​ការចូល​រៀន​របស់​និស្សិត​ស្រី​នៅ​សកលវិទ្យាល័យ រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម ដែល​បណ្តាល​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​អង្គការសហប្រជាជាតិ​។​

​លិខិត​មួយច្បាប់ដែល​ត្រូវបាន​បញ្ជា​ក់ ដោយ​អ្នកនាំពាក្យ​របស់​ក្រសួង​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា បាន​ណែនាំ​ដល់​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យ​ផ្អាក​ការចូល​រៀន​របស់​និស្សិត​ស្រី​ជាបន្ទាន់ ស្របតាម​សេចក្តីសម្រេច​របស់​គណៈ​រដ្ឋមន្ត្រី​។​ សេចក្តីប្រកាស​របស់រ​ដ្ឋ​បាល​ក្រុម​តា​លី​បង់ ដែល​ពុំ​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នោះបានធ្វើ​ឡើង ខណៈ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ញូវយ៉កស្តីពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ រដ្ឋាភិបាល​បរទេស រួមមាន​ទាំង​សហរដ្ឋអាមេរិកបាន​និយាយថា ការផ្លាស់ប្តូរ​គោលនយោបាយ​ស្តីពី​ការអប់រំ​របស់​ស្ត្រី​គឺ​ចាំបាច់ មុនពេល​ដែល​អាច​ត្រូវ​ពិចារណា​ទទួលស្គាល់​ជា​ផ្លូវការ ​នូវ​រដ្ឋបាល​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់ដែលជា​ទិសដៅ​ត្រូវដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​។​

​ឯកអគ្គរដ្ឋទូត​រង​ប្រចាំ​អង្គការសហប្រជាជាតិរ​បស់​សហរដ្ឋអាមេរិក​លោក Robert Wood ដែល​បាន​ចាត់ទុក​ចំណាត់ការ​នេះ​ថា ​ជាការ​មិនអាច​ជឿទុកចិត្ត​បាន បាន​និយាយថា សហរដ្ឋអាមេរិក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ភាពស្របច្បាប់ និង​ការគាំទ្រ​ដែល​ក្រុម​តា​លី​បង់​ស្វែងរក​ពី​សហគមន៍​អន្តរជាតិ ចាប់ផ្តើម​ជាមួយនឹង​ភាពស្របច្បាប់​ដែល​ពួកគេ​ទទួលបាន​ពី​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន តាមរយៈ​សកម្មភាពរ​បស់​ក្រុម​នេះ​។ លោក Barbara Woodward ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិរ​បស់​ចក្រភព​អង់គ្លេស​បាន​មាន​និយាយថា បើ​គ្មាន​ប្រព័ន្ធយុត្តិធម៌ ភាពត្រឹមត្រូវ និង​សិទ្ធិ​ទទួលបាន​ការអប់រំ​នោះទេ ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ពុំ​អាច​ពឹង​ផ្អែកលើ​ខ្លួនឯង និង​ធ្វើ​ឲ្យ​រីក​ចម្រើន​បានឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        101
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm