ប្រមុខ​សហភាព​អឺរ៉ុប​ព្រមព្រៀង​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​រុស្ស៊ី និង​ផ្តល់​មូលនិធិ​ដល់​អ៊ុយ​ក្រែ​ន​

2022/12/21 09:55:37 pm        530

​អឺរ៉ុប៖ បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុបបានបញ្ចប់​កិច្ចប្រជុំ​កំពូល​ចុងក្រោយ​នៃ​ឆ្នាំ២០២២ កាលពី​សប្តាហ៍​កន្លងទៅ​នេះ ដោយមាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ចំនួន ១៨ពាន់​លាន​អឺរ៉ូ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំក្រោយ និង​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី ខណៈ​សហភាព​អឺរ៉ុប​ក៏បាន​រៀបចំ​ដើម្បី​ទប់​តម្លៃ​ឧស្ម័ន​ធម្មជាតិ និង​ជំរុញ​ការ​ទប់ទល់​ឧស្សហកម្ម​របស់​ខ្លួន​។

ប្រទេស​ប៉ូឡូញ​បាន​ដក​ការជំទាស់​ចុងក្រោយ ​ចំពោះ​ពន្ធ​សាជីវកម្ម​អប្បបរមា​ជាស​កល ដោយ​បាន​ដាក់​ចេញ​កញ្ចប់​នៃ​កិច្ចព្រមព្រៀង​ដែល​ពាក់ព័ន្ធ ​រួមមាន​ប្រាក់កម្ចី​ដល់​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​ឈ្លាន​ពាន​ដោយ​រុស្ស៊ី​ រយៈពេល​ឈាន​ចូល​ ១០ខែ​មកនេះ​។​ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​លើ​កញ្ចប់​ទណ្ឌកម្ម​ទី​៩ ដាក់​លើ​ទីក្រុង​មូ​ស្គូ ​សម្រាប់​ការ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នូវ​បុគ្គល​ជិត ២០០​នាក់​បន្ថែម​ទៀត និង​រារាំង​ការ​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​រុករក​រ៉ែ​របស់​រុស្ស៊ី​ក្នុង​ចំណោម​ទណ្ឌកម្ម​ដទៃ​ទៀត​។​

​សេចក្តី​សម្រេច​ដែល​តម្រូវ​ឱ្យ​មានការ​ឯកភាព​គ្នាត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពី​ប្រទេស​ប៉ូឡូញ និង​ប្រទេស​លី​ទុយ​អា​នី​បាន​ព្រមាន​ថា ការលើកលែង​ដែល​បាន​ស្នើសុំ​សម្រាប់​សន្តិសុខ​ស្បៀង តាមពិត​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​អ្នកមាន​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជី​។​ ​ដោយ​ការ​កាត់​បន្ថយ​ថាមពល​កម្តៅ​នៅ​ក្នុង​អគារ​សហភាព​អឺរ៉ុប ជា​ផ្នែក​មួយ​នៃ​វិធានការ​ដើម្បី​សន្សំ​ថាមពល មេដឹកនាំ​មួយ​ចំនួន​ត្រូវបាន​គេ​មើល​ឃើញ​ញ័រ​ខ្លួន​ដណ្តប់​ដោយ​អាវធំ​ ខណៈ​មេដឹកនាំ​ជួប​ប្រជុំ​ដើម្បី​ពិភាក្សា​អំពី​ការ​ឆ្លើយ​តប ​ចំពោះ​ច្បាប់​កាត់បន្ថយ​អតិផរណា​របស់​សហរ​ដ្ឋ​អាមេរិក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        18
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm