រដ្ឋមន្ត្រីទេសចរណ៍ថា កម្ពុជាពុំមានគោលការណ៍ឱ្យភ្ញៀវទេសចរអន្តរជាតិ ប្រកាសសាច់ប្រាក់មុនចូលកម្ពុជាទេ

2022/12/21 10:52:14 pm        587

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងក្នុងនាមជាប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្របសម្រួលការធ្វើដំណើរ ​ដឹក​ជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់​ច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេសហៅថា គ.អ.ច.ទ បានថ្លែងថា កម្ពុជាពុំមានគោលការណ៍​តម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិណាត្រូវប្រកាសចំនួន​ទឹកប្រាក់មុន មុនពេលធ្វើដំណើរការ​ចូល​មកទស្សនាកម្ពុជា។

ការថ្លែងបដិសេធរបស់ឯកឧត្តម រដ្ឋមន្ត្រីថោង ខុន បានឡើងក្រោយពី​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា CATAដែលមានបណ្តាញក្រុមហ៊ុនទេសចរណ៍ជិត៣០០ក្រុមហ៊ុន បាន​រាយការណ៍ថា មានភ្ញៀវទេសចរឥណ្ឌា​ក្រុមតូចមកពីដាណាំង​ និង​ហាណូយប្រទេសវៀតណាម ត្រូវធ្វើ​ដំណើរតាមជើងយន្តហោះកម្ពុជាអង្គរអ៊ែរ K6 ​ចូលមកកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ ត្រូវបានមន្ត្រីអន្តោប្រវេសន៍របស់​ប្រទេស​វៀតណាម​ ស្នើឲ្យបង្ហាញសាច់ប្រាក់ម្នាក់ៗ២០០០​ដុល្លា​អាមេរិច​ ហើយបញ្ហានេះ ឯកឧត្តម រដ្ឋមន្ត្រី ​បានស្នើឲ្យភាគីដោះស្រាយជា​បន្ទាន់​ ដើម្បីកុំ​ឲ្យ​ភ្ញៀវបរទេស​មានការ​ភ័ន្តច្រឡំ ​និង​អាក់អន់ចិត្ត។

ថ្លែងបញ្ជាក់ប្រាប់BTVនៅក្រោយកិច្ចប្រជុំកិច្ចប្រជុំវឌ្ឍនភាពការងារសម្របសម្រួលការធ្វើដំណើរ ការ​ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទា្វរព្រំដែនអន្តរជាតិទូទាំងប្រទេស ល្ងាច​ថ្ងៃទី២០ ខែធ្នូនេះថា ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន​គណៈកម្មការ គ.អ.ច.ទ បានថ្លែងថា ​សម្រាប់លក្ខខណ្ឌអ្នកដំណើរការបរទេសចូលមក​ក្នុង​ទឹកដីកម្ពុជា គឺជាការងារតែមួយគត់របស់មន្ត្រីអន្តោប្រវេសន៍កម្ពុជា ហើយមិនតម្រូវ​ឲ្យ​មន្ត្រីអន្តោប្រវេសន៍​បរទេសណា ​និងភាគីពាក់ព័ន្ធណា ​មកនិយាយពីលក្ខខណ្ឌនេះឡើយ។

សម្រាប់ភ្ញៀវទេសចរអន្តជាតិ ​បានថ្លែងដែរថា ​ការធ្វើដំណើរទស្សនាកម្ពុជា គឺមានភាពងាយស្រួល​ខ្លាំងណាស់ ​ហើយមិនតម្រូវឲ្យភ្ញៀវបរទេសគ្រប់ជាតិសាសន៍​ណា​ប្រកាស​ទឹកប្រាក់មុន មុនពេល​ធ្វើដំណើរកម្ពុជានោះទេ។

សូមបញ្ជាក់ថា នៅក្រោយបរិបទក្រោយកូវីដ១៩ ​ក្នុងធូរសា្រលនេះ គ្រប់ភ្ញៀវអន្តរជាតិទាំងអស់​ធ្វើ​ដំណើរចូលមកក្នុងទឹកដីកម្ពុជា ​បច្ចុប្បន្នគឺបានកាត់បន្ថយការប្រើបណ្ណចាក់វ៉ាក់សាំង ការ​ធ្វើតេស្តរហ័សពេលមកដល់កម្ពុជា​ ពោលគឺអ្នកដំណើរអន្តរជាតិទាំងអស់គ្រាន់តែ បំពេញ​សាលាកបត្រ​ចូលកម្ពុជា និងលិខិតបញ្ជាក់របស់គយ​ និងរដ្ឋាករតែប៉ុណ្ណោះ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm