ពលរដ្ឋ និងយុវជនអាស៊ានសម្ដែងការគាំទ្រចំពោះការរៀបចំពិព័រណ៍អាស៊ាន-ឥណ្ឌា

2022/12/21 11:37:41 pm        598

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងយុវជនក្នុងតំបន់អាស៊ាន ដែលបាននាំយកនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ មកចូលរួមដាក់តាំងបង្ហាញ ​ក្នុងពិព័រណ៍ឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា បានសម្ដែង​ការគាំទ្រការរៀបចំពិព័រណ៍នេះ ដែលបានផ្ដល់ជាប្រយោជន៍​ដល់ច្រើនដល់យុវជន ​ពិសេស អ្នក​កំពុងសិក្សាលើគំនិត​ច្នៃប្រឌិត​បង្កើត ឧបករណ៍​ ឬផលិតផលថ្មីៗ ។

ប្រជាពលរដ្ឋ ​និងយុវជនក្នុងតំបន់អាស៊ាន បានលើកឡើងថា​ វេទិកាស្តីពីឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា រួមទាំងមានការរៀបចំនូវពិព័រណ៍បង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ របស់​ប្រទេសឥណ្ឌា និងរដ្ឋជាសមាជិកអាស៊ាន ​បានជួយឲ្យសិស្សនិស្សិត ​យុវជន ​និងពលរដ្ឋ បានយល់​ដឹងបន្ថែម ពីប្រពៃណី វប្បធម៌ នៃប្រទេសក្នុងតំបន់ ​ដែលពួកគេមានគំនិតច្នៃប្រឌិតអ្វីខ្លះ ក៏ដូចជា​ដកស្រង់នូវបទពិសោធន៍ ពីពួកគេ ដែលបានធ្វើបទបង្ហាញ​ក្នុងវេទិកា ឬនៅតាម​ស្ដង់​ពិព័រណ៍នីមួយៗ ​អត្ថប្រយោជន៍​ នៃឧបករណ៍ ឬ ផលិតផលអ្វីមួយ ​ដែលទើបង្កើតថ្មីនោះ ។

ពួកគេ បានបន្តថា ក្នុងរយៈប៉ុន្មានថ្ងៃ ​នៃការរៀបចំព្រឹត្តិការណ៍នេះ ​ពួកគេទទួលបាននូវ ​ចំណេះដឹង បន្ថែមទៀត​លើគំនិតច្នៃប្រឌិតថ្មី ​ពីប្រទេសជាសមាជិកអាស៊ាន​ទាំងអស់​ រួមទាំងឥណ្ឌា ហើយ​យុវជន និង ពលរដ្ឋអាស៊ានទាំងអស់នោះ ​ក៏មានចង់ឲ្យមានការរៀបចំវេទិកា និងពិព័រណ៍​បែបជារៀងរាល់ឆ្នាំ ​ដើម្បីឲ្យ​ ពួកគេបានផ្លាស់ប្តូរបទពិសោធន៍ ​ដល់គ្នាទៅ វិញទៅមកលើវិស័យ​បច្ចេកវិទ្យានេះ ។

សម្រាប់សម្ភារ ឧបករណ៍ ឬផលិតផលបច្ចេកវិទ្យាច្នៃប្រឌិត​ ដែលប្រទេសក្នុងតំបន់អាស៊ាន និង ឥណ្ឌា ​នាំយកមកបង្ហាញក្នុងពិព័រណ៍នវានុវត្តន៍អាស៊ាន-ឥណ្ឌា ​មានដូចជា រ៉ូបូត ការកែច្នៃផល​កសិកម្ម ​ឧបករណ៍ជួយដល់វិស័យបរិស្ថាន ​កសិកម្ម ​និងផលិតផល​ថែរក្សាសុខភាពជាដើម ។

គួរបញ្ជាក់ថា ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​បានរៀបចំវេទិកា ស្តីពី ឫសគល់​នវានុវត្តន៍ អាស៊ាន-ឥណ្ឌា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ​ដល់ទី២១​ ខែធ្នូ នៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ ​ដែលវេទិកានេះ មានការ​ប្រកួតប្រជែង​ឫសគល់នវានុវត្តន៍​ ការប្រកួតប្រជែងនវានុវត្តន៍របស់សិស្ស និងការតាំង​ពិព័រណ៍នវានុវត្តន៍ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm