លោក Biden​ និង Zelensky ពិភាក្សា​ពី​មធ្យោបាយ​ដែល​អាច​បញ្ចប់​ជម្លោះ​អ៊ុយ​ក្រែ​ន និង​ការបន្ត​ផ្ដល់​ជំនួយ​

2022/12/22 04:32:22 pm        704

​អាមេរិក៖ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​និយាយថា លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Vladimir Zelensky បាន​ពិភាក្សា​ពី​ការបន្ត​ផ្ដល់ជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​នេះ ព្រមទាំង​មធ្យោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​ខាង​យោធា​រវាង​ទីក្រុង Kiev និង​ទីក្រុង Moscow។

មន្ត្រីជាន់ខ្ពស់​សេត​វិមាន​រូបនេះ​បាន​ថ្លែង​បែបនេះ ខណៈ​លោក​ចូលរួម​ក្នុង​កម្មវិធី CNN This Morning កាលពី​ថ្ងៃ​ពុធ មុន​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក Zelensky ទៅកាន់​ទីក្រុង Washington, DC​។ ​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​ចំនួន ១.៨៥​ពាន់​លាន​ដុល្លារ​អាមេរិក។ រួមទាំង​ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប៉ា​ទ្រី​យ៉ូ​ត (Patriot Air Defense System)​។

​លោក Kirby និយាយថា ខ្ញុំ​ពុំបាន​មើល​ឃើញ​ពី​ការពិភាក្សា​អំពី​ចេតនា​របស់​លោក Zelensky ក្នុង​ការ​ចរចា​សន្តិភាព​នោះ​ទេ។ ​យើង​ពិភាក្សា​ពី​មធ្យោបាយ​ថា ​តើ​ត្រូវ​ជួយ​អ៊ុយ​ក្រែ​ន​បញ្ចប់​ជម្លោះ​ដោយ​របៀប​ណា​។​

លោក​ថា នេះ​ជា​ពេលវេលា​ល្អ​ដែល​មេដឹកនាំ​ទាំង​២ ​បាន​អង្គុយ​ពិភាក្សា​ទល់មុខ​គ្នា​ដោយ​ផ្ទាល់​។ ​លោក​អះអាង​ថា ទោះយ៉ាងណា​ក៏ដោយ​ពេលនេះ​ទីក្រុង Moscow មិន​ចាប់អារម្មណ៍​ផ្នែក​ការទូត​ទេ​។ លោក Volodymyr Zelenskiy និយាយថា ការចរចា​ជាមួយ​រុស្ស៊ី​មិន​មែន​ជា​ការ​ផ្សះផ្សា​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​លោក​ទេ ហើយ​លោក​បាន​ចោទសួរ​ តើ​វា​អាច​មាន​សន្តិភាព​ទេ សម្រាប់​ឪពុក​-​ម្ដាយ​ដែល​បាន​បាត់បង់​កូនចៅ​របស់​ពួកគេ​ទៅហើយនោះ​?៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        78
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm