AFF៖ កម្ពុជា​ស្ទើរ​គ្មាន​ពេល​សម្រាក មុន​ជួប​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​ដែល​ត្រូវ​ប្រកួត​ដំបូង​

2022/12/22 04:54:13 pm        556

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​កាលពី​រាត្រី​ថ្ងៃ​ពុធ ដើម្បី​ត្រៀម​ការប្រកួត​បន្ទាប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mistubishi Electric Cup 2022 ​នា​ថ្ងៃ​ទី​២៣ ខែធ្នូ​ស្អែក​នេះ បន្ទាប់ពី​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ហ្វីលីពីន ៣-២ ក្នុងជំនួប​បើកឆាក​ពូ​ល​ A ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លងទៅ។​

​ដំណើរ​ដ៏​តក់ក្រហល់​នេះ បានធ្វើ​ឲ្យ​ក្រុម​គោព្រៃ​កម្ពុជាស្ទើរ​គ្មាន​ពេល​សម្រាក​ឡើយ មុន​ជួប​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​នេស៊ីដែល​ត្រូវធ្វើ​ការប្រកួត​ដំបូង​របស់ខ្លួន​ក្នុង​ពូ​ល។ ជាក់ស្ដែង​ដោយសារ​កំឡុងពេល​ធ្វើដំណើ​រ ជើង​ហោះ​ហើរ​ត្រូវបាន​ពន្យា​រពេល​ចំនួន ២​លើក​ទៀត បានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជាធ្វើដំណើរ​ដល់​ប្រទេស​ឥណ្ឌូនេស៊ីនៅ​ម៉ោង ១០៖៤៥​នាទី មុន​បន្ដដំណើរ​ទៅ​សណ្ឋាគារ​ស្នាក់នៅ​ដល់​យប់​ជ្រៅ។​ ​ការណ៍​នេះបានធ្វើ​ឲ្យ​ក្រុម​កម្ពុជាខកខាន​ការហ្វឹកហាត់ ១​លើកកាលពី​ល្ងាច​មិញ ពោលគឺ​នៅសល់តែ​ការហ្វឹកហាត់​ផ្លូវការ​តែម្ដង​ប៉ុណ្ណោះនៅ​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ​នេះ ដើម្បី​ត្រៀម​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីនា​ថ្ងៃស្អែក។​

​ជាការ​ពិតជាមួយ​កម្មវិធី​ប្រកួត​ដ៏​មមាញឹក​នេះបានធ្វើ​ឲ្យ​លោក​ Keisuke Honda ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជាមិន​ពេញចិត្ត​ឡើយ ដោយ​លោក​ពិបាក​នឹង​ទទួលយក ព្រោះ​កាលវិភាគ​ស្ទើរតែ​ធ្វើ​ឲ្យ​កូនក្រុម​គ្មាន​ពេល​សម្រាក បន្ទាប់ពី​ជួប​ហ្វីលីពីននៅ​ថ្ងៃទី​២០-​ធ្នូ ត្រូវធ្វើ​ដំណើរ​ទៅ​ឥណ្ឌូនេស៊ីនៅ​ថ្ងៃទី​២១-​ធ្នូ ហើយ​បាន​ហ្វឹកហាត់​ម្ដងគត់នៅ​ថ្ងៃទី​២២-​ធ្នូ មុន​ការប្រកួត​ផ្លូវការ​ជាមួយ​ឥណ្ឌូនេស៊ីនា​ថ្ងៃទី​២៣-​ធ្នូ ទាំង​តែ​ឥណ្ឌូនេស៊ីគឺជា​ការប្រកួត​ដំបូង ហើយ​ត្រូវ​ប្រកួត​ក្នុងផ្ទះ​ពួកគេ​ថែមទៀត។​

គួរ​ដឹងថា បច្ចុប្បន្ន​កម្ពុជាកំពុងកាន់ ៣​ពិន្ទុ​ស្មើ​ក្រុម​ដំរី​សឹក​ថៃ ក្រោយ​យកឈ្នះ​ការប្រកួត​ដំបូង​រៀងៗ​ខ្លួនក្នុង​ពូ​ល​ A ​នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ ក្នុងនោះ​កម្ពុជាបាន​យកឈ្នះ​ហ្វីលីពីន ៣-២ ខណៈ​ថៃបាន​យកឈ្នះ​ប្រ៊ុយណេ ៥-០។ ក្រោយ​ជួប​ឥណ្ឌូនេស៊ីកម្ពុជា​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី​២៩ ខែធ្នូ ដើម្បី​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ម​រក​តេ​ជោ ទទួល​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ច​ប់ពូ​លជាមួយ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm