វៀតណាម​បើក​ទំព័រ AFF Mitsubishi Electric Cup ជាមួយនឹង​ជ័យជំនះ ៦-០ នៅ​ទឹកដី​ឡាវ

2022/12/22 05:23:43 pm        86

​បាល់ទាត់៖ ​ក្រុម​ការពារ​ជើងឯក​បាល់ទាត់​អាស៊ីអាគ្នេយ៍​ឆ្នាំ២០១៨ វៀតណាម​បាន​បើក​ទំព័រ​ប្រកួត​ដំបូង​របស់ខ្លួន​នៅ​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជាមួយនឹង​ជ័យជំនះ​ធំធេង ៦-០ នៅ​ទឹកដី​ឡាវ​។

​​Nguyen Tien Linh បាន​បើក​ការនាំ​មុខ​ឱ្យ​វៀតណាម​នៅ​នាទី​ទី១៥ មុនពេល​ដែល Do Hung Dung បន្ថែម​មួយគ្រា​ប់​ទៀត​មុន​ចប់​វគ្គ​ទី១​។ ​ឈានចូល​វគ្គ​ទី២ ម្ចាស់ផ្ទះ​ឡាវ​គ្មានអ្វី​តដៃ​ឡើយ មានតែ​ក្រុម​ជើងឯក ២សម័យ​វៀតណាម​បង្កើន​ការនាំ​មុខ ៤គ្រាប់​បន្ថែមទៀត​ដោយ​កីឡាករ ៤នាក់​រួមមាន Ho Tan Tai, Doan Van Hau, Nguyen Van Toan និង Vu Van Thanh​។​ ​​លទ្ធផល​នេះ​មានន័យថា​ ក្រុម​របស់លោក Park Han Seo ឈរ​លេខ១ ក្នុង​ពូ​ល B ជាមួយនឹង​គ្រាប់​ចំណេញ ៦គ្រាប់​។ ​​ឡាវ​ប្រកួត​បន្ទាប់​ត្រូវ​ទទួល​សិង្ហ​បុរី​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ខណៈ​វៀតណាម​ត្រូវ​ទទួលភ្ញៀវ​ម៉ាឡេស៊ី​។ ​​

ក្រឡេក​មក​ម៉ាឡេស៊ី​ក៏​ទទួលបាន​ ៣​ពិន្ទុ​ពី​ប្រកួត​ដំបូង​របស់ខ្លួន​ដែរ តាមរយៈ​ជ័យជំនះ​តានតឹង​នៅ​ទឹកដី​មី​យ៉ាន់​ម៉ា ១-០​។ ​​ការប្រកួត​នៅ​ទីក្រុង Yangon ប្រទេស​មី​យ៉ាន់​ម៉ា ​ក្រុម​ជើងឯក​ឆ្នាំ២០១០ ម៉ាឡេស៊ី​ហាក់​មានការ​លំបាក​ទំរាំ​រកបាន​គ្រាប់​បាល់​ត្រូវ​រង់ចាំ​ដល់​នាទី​ទី៥២ ដោយ Faisal Halim​។ ​​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​គួរតែ​បាន​មួយ​ពិន្ទុ​ពី​ការប្រកួត​ដំបូង​នេះ នៅពេលដែល​អាជ្ញាកណ្តាល​ផ្តល់​ពិន័យ ១១ម៉ែត្រ​ក្រោយ​កំហុស​របស់ Sharul Nazeem ក្នុង​ប្រអប់​គ្រោះថ្នាក់ តែ​កីឡា​ករមី​យ៉ាន់​ម៉ា Win Naing Tun ស៊ុត​មិនបាន​សំរេច សង្គ្រោះបាន​ដោយ​អ្នកចាំទី​ម៉ាឡេស៊ី Syihan Hazmi នៅ​នាទី​ទី៩០+៤​។ ​ម៉ាឡេស៊ី​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ជាមួយ​ឡាវ​នៅ​ថ្ងៃ​សៅរ៍ ខណៈ​មី​យ៉ាន់​ម៉ា​ត្រូវ​ទៅ​ទឹកដី​សិង្ហ​បុរី​ថ្ងៃ​ជាមួយគ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm