ក្លិប​ទាំង ៦ របស់​អង់គ្លេស​ដកខ្លួន​ចេញពី European Super League

2021/04/27 09:59:58 am        184

​បាល់ទាត់៖ ​ទីបំផុត​ក្លិប​ទាំង ៦ របស់ English Premier League ដែល​ពាក់ព័ន្ធ​ជាមួយ European Super League នោះបាន​ប្រកាស​ដកខ្លួន​វិញ​ហើយ​។ ​Manchester City ជា​ក្លិប​ដំបូង​ដែល​ផ្លាស់ប្តូរ​ការ​សំរេច​ចិត្ត បន្ទាប់ពី​ក៏​កំពុង​រៀបចំ​បែបបទ​ដកខ្លួន​ផងដែរ​។

​​ក្លិប​បួន​ផ្សេងទៀត​រួមមាន Arsenal, Liverpool, Manchester United និង Tottenham Hotspur សុទ្ធតែ​សំរេច​ចិត្ត​ដកខ្លួន​ដូចគ្នា​។ ​ការប្រកួត European Super League ត្រូវបាន​ប្រកាស​កាល​ពី​ថ្ងៃអាទិត្យ​ដែលមាន​សមាជិក ១២ក្លិប​ធំ​នៅ​អឺរ៉ុប​។ ​ក្លិប​បិសាច​ក្រហម Manchester United បានអោយដឹងថា ក្លិប​មើលឃើញ​ពី​ការចង់បាន​របស់​អ្នកគាំទ្រ ក៏ដូចជា​រដ្ឋាភិបាល មុននឹង​ឈានដល់​ការសំរេចចិត្ត​ដកខ្លួន​នៅពេលនេះ​។ ​ចំណែក​ក្លិប​កាំភ្លើង​ធំ Arsenal បានចេញ​សេចក្តី​ថ្លែង​សុំទោស​ជា​សាធារណៈ​ទៅកាន់​អ្នកគាំទ្រ ស្រប​ពេលដែលប្រធាន​ក្លិប Spurs លោក Daniel Levy បានបង្ហាញ​អារម្មណ៍​ស្តាយក្រោយ​ចំពោះ​រឿងនេះ​។ ​​ប្រធាន UEFA, លោក Alexander Ceferin ​ក្រោយមក​បាន​សាទរ​ចំពោះ​ការ​ត្រលប់​ក្រោយ​របស់​ក្លិប​អង់គ្លេស​ទាំង ៦ ដែល​សម្លឹង​ឃើញ​ពី​ប្រយោជន៍​រួម ក៏ដូចជា​គ្រួសារ​បាល់ទាត់​អឺរ៉ុប​ទាំងមូល​ជាង​ប្រយោជន៍​បុគ្គល​។​ ​ក្លិប​អង់គ្លេស​ទាំង ៦ ស្ថិតក្នុង​ចំណោម​ក្លិប​ទាំង ១២ ដែល​រួមគ្នា​បង្កើត European Super League នេះ​ ស្រប​ពេលដែល​នៅពេលនេះ​ត្រូវបាន​គេ​ដឹងថា​ ក្លិប​ផ្សេងៗ​ទៀត​ដែល​នៅសល់​កំពុង​ត្រលប់​ការសំរេចចិត្ត​ដូចគ្នា​។​

​​ការសំរេចចិត្ត​ដកខ្លួន​ពី European Super League របស់​ក្លិប​ទាំង ៦ បន្ទាប់ពី​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់មជ្ឈដ្ឋាន​ទូទៅ ក្លិប​បាល់ទាត់​តូចៗ កីឡាករ​បាល់ទាត់ អ្នកវិភាគ ជាពិសេស​អ្នកគាំទ្រ​ដែលជា​សសរ​ដ៏​រឹងមាំ​របស់​ក្លិប ក៏ដូចជា​មានការ​ថ្កោលទោស​ពី UEFA និង នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ផងដែរ​។​ ​សូមបញ្ជាក់ថា ប្រធាន​ក្លឹប Real Madrid លោក Florentino Perez គឺជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពានរង្វាន់​នេះ​ឡើង ​ជាមួយ​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ផ្សេងទៀត​ដូចជា Barcelona, Atletico Madrid, AC Milan, Inter, Juventus, Arsenal, Chelsea, Liverpool, Manchester City, Manchester United និង TottenhamHotspur ដែលជា​សមាជិក​ ​មានន័យថាប្រសិន European Super League ចេញ​ជា​រូបរាង​នោះ​ក្លិប​ទាំង ១២ នេះ​នឹង​បង្ហាញ​មុខជា​អចិន្ត្រៃយ៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm