កីឡា​វាយ​សី​ជំរុញ​ការហ្វឹកហាត់ទាំង​មុន និង​ក្រោយ​ស៊ី​ហ្គេម ដើម្បី​និរន្ដរភាព​នៃ​ការអភិវឌ្ឍ

2022/12/22 05:43:17 pm        95

​វាយ​សី​៖ ឯកឧត្តម​ លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​លើក​ឡើង​ថា សហព័ន្ធ​បាន​ខិតខំ​ជំរុញ​ការហ្វឹកហាត់ទាំង​មុន និង​ក្រោយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដើម្បី​រក្សាបាន​នូវ​និរន្ដរភាព​នៃ​ការអភិវឌ្ឍ ឆ្ពោះទៅរក​ការប្រកួត​ដោយ​ស្មើ​មុខមាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​នៅលើ​ឆាក​អន្ដរជាតិ។​

​ការគូសបញ្ជាក់​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​សាមគ្គី​អូឡាំពិក ស្ដីពី​គ្រូបង្វឹក​កីឡា​វាយ​សី​កម្រិត​១ ឆ្នាំ​២០២២ ក្រោយ​ដំណើរ​ការរៀបចំ​អស់​រយៈពេល ៦​ថ្ងៃចាប់ពី​ថ្ងៃទី​១៦-២១ ខែធ្នូ​នេះ ក្រោម​គម្រោង​ថវិកា​របស់​អង្គការ​សាមគ្គី​អូឡាំពិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ ដែល​បង្រៀន​ដោយ​គ្រូឧទ្ទេស​កម្រិត​ខ្ពស់​លោក​ Sambenthan Sivaperumal ​មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី (BA)​។​ ​ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​វគ្គ​នេះ​ឡើង ដើម្បី​ផលិត​ធនធាន​គ្រូបង្វឹក​កីឡា​វាយ​សី​កម្ពុជាឲ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ ហើយ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ការបណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនីដែល​ពឹង​​ផ្អែកលើ​គ្រូបង្វឹក​មានគុណ​វុឌ្ឍិ​ខ្ពស់។ ដូច្នេះ​មិន​ថា​ការត្រៀម​ស៊ី​ហ្គេម ឬ​ក្រៅ​ស៊ី​ហ្គេម​នោះទេ សហព័ន្ធ​គឺមាន​ផែនការ​ច្បាស់លាស់ ដើម្បី​ពង្រឹង និង​ពង្រីក​ការអភិវឌ្ឍ​វិស័យ​កីឡា​វាយ​សី​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត។​​

​ឯកឧត្តម ជាម សុភា អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា វគ្គ​នេះមាន​សិក្ខាកាម​ចូលរួម​សរុប ២៥​នាក់ (​ស្រី ៦​នាក់​) មកពី ១១​ក្លិប​-​សមាគម និង​រាជធានី​-​ខេត្ត​​ដែល​សិក្សា​ចាប់ពី​ថ្ងៃទី​១៦-២១ ខែធ្នូ​នេះ។ ជា​លទ្ធផល​មាន​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ​មាន​ចំនួន ៥០% និទ្ទេស​មធ្យម ២០% និង​និទ្ទេស​ខ្សោយ ២០%។ ក្រោយពី​បញ្ចប់​វគ្គ​នេះ ឯកឧត្ដម​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​ប្តេជ្ញាចិត្ត​យកចំណេះ​ដឹង​ទាំងនេះ ​ទៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​កីឡា​វាយ​សី​នៅតាម​ក្លិប និងបណ្តា​ខេត្ត​នានាឲ្យ​មាន​សក្តានុពល​ ដូច​បណ្តា​ប្រទេសជិតខាង​នៅក្នុង​តំបន់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        120
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm