យុវជន​អាស៊ាន និង​មន្ដ្រី​ UN ​ចាប់អារម្មណ៍​បទ​បង្ហាញ​កីឡាការិនី ពៅ សុខា ក្នុង​ប្រធានបទ “​កីឡា​រស់ក្នុង​សន្ដិភាព​”

2022/12/22 06:14:01 pm        63

​​វ៉ូ​វី​ណា​ម​៖ កីឡាការិនី​ជម្រើសជាតិ​វ៉ូ​វី​ណា​ម​កម្ពុជា ពៅ សុខា តំណាង​យុវជន​កម្ពុជា​កាលពី​ថ្មីៗត្រូវបាន​អញ្ជើញ​ចូលរួម​វេទិកា​យុវជន​ថ្នាក់​តំបន់​អាស៊ាន​-​អង្គការសហប្រជាជាតិ​ (UN) ស្ដីពី​ការ​ទប់​ស្កាត់​អំពើហិង្សា​ជ្រុលនិយម​តាមរយៈ​កីឡា (ASEAN-UN Reginal Youth Forum on Prevention Violet Extremism Through Sport) ​ដែល​ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ​

​បន្ទាប់ពី​ចូលរួម​វេទិការ​អន្ដរជាតិ កញ្ញា​បានបង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ដោយ​ក្នុងចំណោម​យុវជន​អាស៊ាន​ភាគច្រើនដែលជា​អ្នកមាន​បទពិសោធន៍​ផ្នែក​ការងារ​សង្គម ឬ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ផ្ទុយ​ពី​ខ្លួន​ជា​អ្នកកីឡា តែ​បានធ្វើ​បទ​បង្ហាញ​ចែករំលែក​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​កម្ពុជា ក្រោម​ដំបូល​សន្ដិភាព ពុំមាន​ហិង្សា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ដូច​បណ្ដា​ប្រទេស​មួយចំនួន។​ អ្វីដែល​ពិសេសគឺ​កីឡាការិនី​ស្រស់​សោភា​រូបនេះ បាន​លើកយក​ប្រធានបទ “​កីឡា​រស់ក្នុង​សន្ដិភាព​” ទៅ​បង្ហាញ​ក្នុង​វេទិកា​សាធារណៈ​នេះ រហូត​មានការ​ចាប់អារម្មណ៍​ពី​បណ្ដា​យុវជន​អាស៊ាន និង​មន្ដ្រី​ UN ​ដ្បិត​កញ្ញា​យល់ថា ច្បាស់​ណាស់ កីឡា​មិន​ត្រឹមតែ​នាំមុខ​សុខភាព មិត្តភាព សាមគ្គីភាព​នោះទេ ថែមទាំង​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ និង​សុខសន្ដិភាពថែមទៀត។​

​គួរ​ដឹងថា កន្លងមក​កីឡាការិនី ពៅ សុខា ក៏​ត្រូវបាន​អន្ដរជាតិ​ជ្រើសរើស និង​អញ្ជើញ​ចូលរួម​ចែករំលែក​ពីបទ​ពិសោធន៍ និង​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​កីឡា​ក្នុង​វេទិកា​អន្ដរជាតិ ជាក់ស្ដែង​កាលពី​ចុងឆ្នាំ​២០២១ កន្លងទៅ កញ្ញា​ក៏ត្រូវ​បាន​លេខាធិការដ្ឋាន​អាស៊ាន អញ្ជើញ​ចួ​ល​រួម​កម្មវិធី​ជជែក​ពិភាក្សា​ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី ក្នុង​វិស័យ​កីឡា​នៅ​អាស៊ាន និង​ការផ្តល់​កិត្តិយស​ដល់​ម្ចាស់​មេដាយ​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ាន​តូ​ក្យូ ២០២០ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី តាមរយៈ​សន្និសីទ​វីដេអូ​ ​ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​កីឡា​ស្ត្រី​អាស៊ាន​របស់​ប្រទេស​កម្ពុជា​ ​រួមជាមួយ​ និង​ទូត​សុច្ឆន្ទៈ​កីឡា​ស្ត្រី​អាស៊ាន​មកពី​ប្រទេស ៩​ផ្សេងទៀត​ផងដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm