សម្ដេចតេជោ៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌

2022/12/22 06:49:25 pm        476

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបញ្ជាក់អំពីគម្រោងអភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធដែលជាអាទិភាពនៅតែបន្ត ​សាងសង់ជាច្រើនទៀត ។

ក្នុងពិធីដែលធ្វើនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ មានប្រសាសន៍ថា​ យើង​សម្ពោធ សមិទ្ធផល​នៅថ្ងៃនេះ​ បន្ថែមទៅលើផ្លូវចំនួន៣៧ខ្សែ ​សម្ពោធ​ដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំទៅ ដែល​ប្រើប្រាស់ប្រាក់សន្សំរបស់យើង ​ហើយថ្មីៗបានសម្ពោធផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ។បើទោះបីមានផ្លូវ ៣៧ ខ្សែក្នុងខេត្តនិងផ្លូវល្បឿនលឿន ​ប៉ុន្តែបើពុំមានផ្លូវទាំង២ខ្សែនេះទៀត​ទេ​ការលំបាករបស់ពលរដ្ឋក៏នៅតែមាន។

សម្ដេចតេជោ បានបញ្ជាក់ថា ការវិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនេះហើយ ​គឺជាការបែងចែក ផ្លែផ្កា​នៃ​កំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋប្រកបដោយសមធម៌។

សម្តេច បន្តថា ប្រាក់សន្សំ​ដែល​បាន​បញ្ចុះ​មកខេត្តព្រះសីហនុ ​មានប្រមាណជា៤០០ ​លានដុល្លាររួម​ទាំង​ថ្ងៃនេះ​ដែលបានចំណាយប្រមាណ ​៧០លានដុល្លារ។

សម្តេចថា តើនេះយើងបានមើលឃើញអ្វី?ពោល​គឺបានមើលឃើញថា​ជា​សម្បត្តិរួម​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់មិនថាអ្នកមាន ឬអ្នកក្រទេគឺទទួលផលប្រើប្រាស់​បានទាំងអស់។សម្តេច ក៏បាន​បង្ហាញពីនយោបាយ​ជាអាទិភាព​ក្នុងការបន្តកសាងហេដ្ឋារចនា ​សម្ព័ន្ធតភ្ជាប់ ក្នុងនោះគឺមាន​គម្រោង​ការតភ្ជាប់ដែលត្រូវតែធ្វើបន្តទៀត​ដោយ​វិភាជ​ថវិកា​ឲ្យកាន់តែច្រើនហើយធ្វើឲ្យមាំ។សម្តេចថា ​គម្រោងកសាង​នឹងបើកជាបន្តបន្ទាប់ទៀត មានដូចជាគម្រោងថ្មីៗដែលត្រូវ​បន្តការ​ស្តារឡើងវិញ​នូវផ្លូវជាតិលេខ៤១ តភ្ជាប់ទៅខេត្ត កំពត ,ផ្លូវលេខ៣៣, ៣១, នៅ​ខេត្ត​កំពត,ផ្លូវលេខ៧នៅខេត្តកំពង់ចាម ស្គន់ ដែលត្រូវពង្រីកឱ្យធំ,ស្ពានឆ្លង​ទន្លេនៅខេត្តក្រចេះ ជាមួយការតភ្ជាប់ផ្លូវទៅខេត្តកំពង់ធំ។

ក្រៅពីនោះនៅទីក្រុងភ្នំពេញ​មានស្ពានឆ្លងទន្លេមេគង្គទន្លេសាប ដែលជាស្ពានមិត្តភាពកម្ពុជាកូរ៉េ កសាងចេញពីផ្សារចាស់​ទៅជ្រោយចង្វា ​និងតទៅ​អរិយក្សត្រ,និងស្ពាន១ទៀតគឺស្ពានផ្លូវ​ល្បឿនលឿន​ដ៏ធំដែលគ្រោង​ចំណាយ ​២០០លានដុល្លារ​សម្រាប់ការ​តភ្ជាប់​ពីភ្នំពេញ​ទៅល្វាឯម និងឆ្ពោះទៅព្រំដែនវៀតណាម។

ក្រៅពីនោះនៅមានស្ពាន១ទៀតឆ្លងទន្លេបាសាក់ ម្តុំចាក់អង្រែ​បន្ថែមទៀត ដើម្បី​បញ្ចៀស​ចរាចរណ៍។

សម្តេចថា មិនទាន់អស់ទេគឺនៅមានគម្រោងផ្លូវ​តភ្ជាប់ស្ពាន​ពី​កំពង់ឆ្នាំង​ទៅកំពង់ធំ និង​កំពុង​សិក្សាធ្វើផ្លូវតភ្ជាប់ពីបាត់ដំបង​ទៅសៀមរាប ,កំពុងសិក្សាផ្លូវល្បឿនលឿន​ពីភ្នំពេញ​ទៅសៀមរាប និងកំពុងសិក្សាធ្វើផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅកំពង់សោម និងតភ្ជាប់ទៅព្រំដែនថៃផងដែរ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm