កម្ពុជា-ចិន សន្យាបន្តរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2022/12/22 07:20:16 pm        520

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានសន្យាបន្តរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយវេជ្ជសាស្ត្រ ការផ្លាស់ប្ដូរបទពិសោធន៍ លើការគ្រប់គ្រងកូវីដ-១៩ជាដើម ។

ក្នុងសិក្ខាសាលាស្ដីពីកម្ពុជា-ចិន រួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ​មានប្រសាសន៍ថា ការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ​ចិនបានជួយកម្ពុជាជាច្រើន ក្នុងនោះ​មានការចាត់​បញ្ជូន​ក្រុមគ្រូពេទ្យ​ប្រយុទ្ធប្រឆាំងជំងឺឆ្លងជាច្រើនលើក ​មកជួយដល់កម្ពុជា ​ព្រមទាំង​បរិច្ចាគ​សម្ភារ​វេជ្ជសាស្ត្រជាច្រើន ក៏ដូចជាវ៉ាក់សាំងជាច្រើនដូស ​និងច្រើនលើក ដោយជួយឱ្យកម្ពុជាទទួល​បានលទ្ធផល​ល្អក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

ឯកឧត្តម បានបន្តថា រដ្ឋាភិបាលក៏ដូចជាប្រជាជន ​នៃប្រទេសទាំងពីរ​កម្ពុជា-ចិន នៅតែបន្តការជួយ​យកអាសារគ្នាទៅវិញទៅមក​ រួមសុខរួមទុក្ខជាមួយគ្នាជំរុញ ​និងចូលរួមចំណែក​យ៉ាងសកម្មក្នុង​កិច្ច​សហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺមួយនេះ ​ហើយថ្មីៗ​នេះប្រទេសចិន​បានកែ​សម្រួល​វិធាន​ការបង្ការ ​និងគ្រប់គ្រងជំងឺ​រាតត្បាតម្ដងទៀត​ ដែល​នេះ​គឺជាការសម្របខ្លួនតាមស្ថានភាព​ជាក់ស្ដែង និង​ជាសកម្មភាពខ្លួនផ្ទាល់​ ដើម្បីបង្កើនភាពត្រឹមត្រូវនៃការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ដើម្បី​អនុវត្តវិធានការមានប្រសិទ្ធភាព ​ក្នុងការសម្របសម្រួល​សុវត្ថិភាព​សុខភាព និងស្ដារឡើងវិញ​ជីវភាព​រស់នៅជាប្រក្រតីរបស់ប្រជាជន ។

ក្នុងសិក្ខាសាលានោះ ឯកឧត្ដម វ៉ាង វិនធាន ​ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ បានថ្លែងថា ការកែ​សម្រួល​គោលនយោបាយបង្ការ ​និងគ្រប់គ្រងជំងឺរាតត្បាត​ របស់ប្រទេសចិន​ ឆ្លុះបញ្ចាំង​ពី​ជំហររបស់ប្រជាជន​ និងស្មារតីនៃការស្វែងរកការពិត​ និងជឿនលឿន​ទៅតាមសម័យកាល ។

ឯកឧត្តមអគ្គរដ្ឋទូត ​បានបន្ថែមថា រដ្ឋាភិបាលចិនបានបង្កើន​ប្រសិទ្ធភាព និងកែសម្រួល​វិធាន​ការ​បង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទៅតាមពេលវេលា​ និងស្ថានភាព ក្នុងគោលបំណង កាត់​បន្ថយ​ផលប៉ះពាល់ ​នៃការរាតត្បាតរបស់មេរោគមកលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ​ការពារយ៉ាងមានប្រសិទ្ធភាព ​និងប្រកបដោយវិទ្យាសាស្រ្ត នូវ​សុវត្ថិភាព​អាយុជីវិត​ប្រជាជន ​និងធានាឱ្យបាននូវដំណើរការប្រកបដោយសណ្តាប់ធ្នាប់​ នៃសេដ្ឋកិច្ច ​និងសង្គម ។ ស្របពេលជាមួយគ្នានេះ​ ការកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់​ប្រទេសចិន ​គឺអំណោយផលដល់ការផ្លាស់ប្ដូរស៊ីជម្រៅ​ ជាមួយពិភពខាងក្រៅ និង​ការ​ចាក់បញ្ចូល​ថាមពលវិជ្ជមាន ​ចូលទៅក្នុងការងើបឡើងវិញ​ នៃសេដ្ឋកិច្ចពិភពលោក ។

គួរបញ្ជាក់ថា ​នៅក្នុងសិក្ខាសាលានេះ ​មូលនិធិចិនដើម្បីសន្តិភាព​ និងការអភិវឌ្ឍ ក៏បាន​ឧបត្ថម្ភ​ឧបករណ៍​តេស្តរហ័សពិនិត្យរកជំងឺកូវីដ-១៩ ​ចំនួន៧០ម៉ឺនតេស្ត ​ជូនដល់ព្រឹទ្ធសភាកម្ពុជាផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm