Robert Lewandowski ឈ្នះ​ពាន​ជ័យលាភី​បាតជើង​មាស​ដែល​ជាការ​រៀបចំឡើង​ឆ្នាំ​ទី​២០

2022/12/22 07:23:43 pm        81

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Barcelona និង​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ Robert Lewandowski បាន​ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី Golden Foot នៅ Monaco កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

​​Lewandowski ដែល​ជួយ​ប៉ូឡូញ​ឡើង​វគ្គ ១៦ក្រុម​នៅ World Cup មុនពេល​ទំលាក់​ដោយ​ក្រុម​ជើងឯក​រង​បារាំងបាន​ផ្លាស់​មកកាន់ Barcelona ពី Bayern Munich កាលពីដើម​រដូវ​កាល និង​ស៊ុត​បញ្ចូល​ទី​បាន​សរុប ១៣គ្រាប់​ឈរលើ​គេ​នៅ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga​។​ ​​ពានរង្វាន់​ប្រចាំឆ្នាំ Golden Foot នេះ​ត្រូវបាន​ប្រគល់ជូន​សំរាប់​កីឡាករ​ឆ្នើម​ដែលមាន​វ័យ​លើសពី ២៨ឆ្នាំ​ដែលមាន​ទេពកោសល្យ និង​ស្នាដៃ​ក្រោម​ការបោះឆ្នោត​ដោយ​អ្នកគាំទ្រ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ហើយ​ម្នាក់​មានឱកាស​ឈ្នះ​តែមួយ​លើក​ប៉ុណ្ណោះ​។ ​​Mohamed Salah ជា​ម្ចាស់​ពាន​នេះ​ឆ្នាំមុន ខណៈដែល Lionel Messi ដែល​ទើប​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​ កាលពី​ថ្ងៃអាទិត្យ​បែ​ជា​មិន​ឈ្នះ​ទៅវិញ​។​

​​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០០៣ ពានរង្វាន់​បានប្រគល់​ជូន​ដំបូង​គេ​ដល់​ខ្សែប្រយុទ្ធ​អ៊ីតាលី Roberto Baggio មុនពេល​បន្ត​ឈ្នះ​ដោយ Pavel Nedved, Andriy Shevchenko, Ronaldo, Alessandro Del Piero និង Roberto Carlos​។ ​​សម្រាប់​អ្នក​ដែល​ធ្លាប់​ឈ្នះ​ផ្សេងទៀត​រួមមាន​៖ Ronaldinho, Francesco Totti, Ryan Giggs, Zlatan Ibrahimovic, Didier Drogba, Andres Iniesta, Samuel Eto’o, Gianluigi Buffon, Iker Casillas, Edinson Cavani, Luka Modric, Cristiano Ronaldo និង Mohamed Salah ឆ្នាំមុន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        114
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm