លោក Zelenskiy បង្ហាញ​ទង់ជាតិ​អ៊ុយ​ក្រែ​ន​ដែលមាន​ស្លាកស្នាម​ប្រយុទ្ធ​ដល់​សភា​អាមេរិក

2022/12/22 07:37:16 pm        533

​អាមេរិក៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បានបង្ហាញ​ដល់​សមាជិកសភា​សហរ​ដ្ឋ​អាមេរិក ជាមួយនឹង​ទង់ជាតិ​អ៊ុយ​ក្រែ​ន​ដែលមាន​ស្លាកស្នាម​ប្រយុទ្ធ​ពី​ទាហាន​សមរភូមិ​មុខ ខណៈ​លោក​បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​។

លោក Zelenskyy បាន​ថ្លែង​ទៅកាន់​សភា​ថា អ្នកការពារ​ទីក្រុង Bakhmut បានស្នើ​សុំឱ្យ​លោក​បង្ហាញ​ទង់ជាតិ​សមរភូមិ​ប្រយុទ្ធ​របស់​ពួកគេ​ទៅកាន់​សភា​សហរដ្ឋអាមេរិក ដែល​ទង់ជាតិ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រុម​ទាហាន​។​ ​លោក Zelenskiy បានបង្ហាញ​ទង់ជាតិ​ដល់​ប្រធានសភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi និង​អនុ​ប្រធានាធិប​តី​សហរដ្ឋអាមេរិកលោកស្រី Kamala Harris ។ បន្ទាប់មក​លោកស្រី Pelosi បានផ្តល់​ឲ្យ​លោក Zelenskiy នូវ​ទង់ជាតិ​អាមេរិក​ដែលមាន​ស៊ុម ដែល​លោក​បាន​លើក​ដើម្បី​បង្ហាញ​ដល់​សភា​។​ ​លោក Zelenskyy ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​លើកដំបូង​ក្នុងពេល​សង្គ្រាមបាន​ប្រាប់​សភា​អាមេរិក​ថា ជំនួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​នគឺជា​ការវិនិយោគ​ក្នុង​លទ្ធិប្រជាធិបតេយ្យ និង​ពុំមែន​ជា​សប្បុរសធម៌​នោះទេ​។

ដោយ​កំពុង​ស្វែងរក​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​បន្ថែ​ម​ទៀត ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើសង្គ្រាម​របស់​ទីក្រុង Kyiv លោក Zelenskiy បាន​ជួប​ជាមួយ​ប្រធានាធិបតីលោក Joe Biden នៅ​សេត​វិមាននៅពេល​ដំបូង​។ សហរដ្ឋអាមេរិក បាន​បញ្ជូន​ជំនួយ​ប្រមាណ ៥០ពាន់​លាន​ដុល្លារ​ដល់ទី​ក្រុង Kyiv ខណៈដែល​ជម្លោះទឹកដី​ធ្លី​ដ៏​ធំ​បំផុត​របស់​អឺរ៉ុបចាប់តាំងពី​សង្គ្រាមលោក​លើក​ទី២ បានអូសបន្លាយ​មកដោយបាន​បណ្តាល​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ស្លាប់ និង​ជំរុញ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ និង​បាន​បំផ្លាញ​ទីក្រុង​ជាច្រើន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        78
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm