ឯកឧត្តម ចម ប្រសិទ្ធ៖ វេទិកាឫសគល់នវានុវត្តន៍ ធ្វើឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន និងឥណ្ឌាកាន់តែទូលំទូលាយ

2022/12/22 09:47:29 pm        332

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ថ្លែងថា វេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា លើកទី៣ ដែលធ្វើឡើងនៅកម្ពុជា បានធ្វើឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន និងឥណ្ឌា កាន់តែមានភាពទូលំទូលាយ ។ 

ក្នុងពិធីបិទវេទិកា ឫសគ់នវានុវត្តន៍អាស៊ាន-ឥណ្ឌា លើកទី៣ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ បានផ្តល់នូវវេទិកាសម្រាប់អ្នកចូលរួមទាំងអស់ ក្នុងការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ នៃឫសគល់នវានុវត្តន៍ក្នុងចំណោមសហគមន៍អាស៊ាន និងឥណ្ឌា ។

ឯកឧត្តមមានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា នឹងកាន់តែទូលំទូលាយ ហើយភាគីទាំងពីរ នឹងបន្តចែករំលែក អនាគតដ៏ត្រចះត្រចង់ជាមួយគ្នា ។

ក្នុងពិធីនេះ ប្រធានគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) កម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានអបអរសាទរជ័យលាភីទាំងអស់សម្រាប់នវានុវត្តន៍របស់ពួកគេ ដែលជ័យលាភីទាំងអស់នេះ ត្រូវបានជ្រើសរើស ក្រុមឆ្នើមពីក្នុងចំណោមក្រុមខ្លាំងៗជាច្រើន ។

ជាមួយនេះ ឯកឧត្តម បានលើកទឹកចិត្តយ៉ាងកក់ក្តៅចំពោះក្រុមជ័យលាភី ឱ្យបន្តការប្តេជ្ញាចិត្តទៅមុខទៀត និងជឿជាក់យ៉ាងមុតមាំថា ក្រុមផ្សេងឯទៀតនឹងនៅតែបន្តទស្សនវិស័យនវានុវត្តន៍របស់ពួកគេ ហើយត្រូវគិតថាអ្នកចូលរួមទាំងអស់គ្នា សុទ្ធតែជាអ្នកឈ្នះ ព្រោះសុទ្ធតែទទួលបាននូវគំនិតនវានុវត្តន៍ ទស្សនាទាន និងការអនុវត្តជាច្រើនដែលត្រូវបានបង្ហាញ និងចែករំលែកក្នុង អំឡុងពេល ព្រឹត្តិការណ៍ ៣ថ្ងៃនេះ ។

វេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា លើកទី៣ រយៈពេល៣ថ្ងៃ នាសាលាតិចណូ បានបញ្ចប់ដោយជោគជ័យ ដោយ​មាន​អ្នក​ចូលរួម​បានទទួលនូវការរៀនសូត្រជាច្រើន ពីវាគ្មិនជាច្រើនរូប ដែលការណ៍នេះបានទាក់ទាញគណៈប្រតិភូ និងសិស្ស-និស្សិតចូលរួមប្រមាណ ៣ ០០០នាក់ មកពីរដ្ឋសមាជិកអាស៊ាន និងឥណ្ឌា និងមានប្រទេសចំនួន៩ បានដាក់តាំងនវានុវត្តន៍បច្ចេកវិទ្យាប្រមាណជា ១០០ផងដែរ ។

គួរបញ្ជាក់ថា សម្រាប់ជ័យលាភីលេខ១ ក្នុងការប្រកួតឫសគល់នវានុវត្តន៍ ក្នុងវេទិកានេះ បានទៅលើសិស្សមកពីប្រទេសឥណ្ឌា និង​ជ័យលាភី​លេខ១ ផ្នែកនវានុវត្តន៍ បានទៅលើសិស្សមកពីប្រទេសថៃ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ,


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm