ខ្សែបម្រើ​អេ​ស្ប៉ា​ញ Isco ចែកផ្លូវ​គ្នា​ជាមួយ Sevilla មុន​កិច្ចសន្យា​កំណត់​

2022/12/22 09:53:41 pm        68

​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ Real Madrid, Isco Alcaron បាន​ឈានដល់​កិច្ចព្រមព្រៀង​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​ Sevilla មុន​កិច្ចសន្យា​កំណត់​ដែលមាន​សុពលភាព​ដល់​ឆ្នាំ២០២៤​។ ​​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះបានប្រកាស​ពី​ការចាកចេញ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​មានន័យថា​ គេ​មាន​សិទ្ធិ​ផ្លាស់​ទៅកាន់​ក្លិប​ថ្មី​នៅ​ខែមករា​ខាងមុខ តាម​សំណើ​របស់​ក្លិប​ដែល​ខ្លួន​ចង់ទៅ​។

​​Isco ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​នាយក​បច្ចេក​ទេស​ក្លិប Sevilla លោក Monchi ក្រោយមក​ក៏​ធ្វើការ​ហ្វឹកហាត់​ដាច់ដោយឡែក​ ដោយសារ​ប​ញ្ហា​របួស​កជើង​មុនពេល World Cup មកដល់​។ ​​Isco បាន​ចាក​ចេញពី Real Madrid ក្រោយ​កិច្ចសន្យា​របស់គេ​អស់​សុពលភាព និង​ផ្លាស់​មកកាន់ Sevilla តាមរយៈ​ការចរចា​របស់លោក Julen Lupetegui កាលពីដើម​រដូវ​កាល​។ ​​តែ​ក្រោយមក​លោក Julen Lupetegui ក៏​ត្រូវបាន​បណ្តេញចេញ​ពី​តំណែង​កាលពី​ខែតុលា​ ក្រោយ Sevilla ចាប់ផ្តើម​រដូវ​កាល​មិនបាន​ល្អ និង​ជំនួស​ដោយ​លោក Jorge Sampaoli ហើយ Isco ក៏​បាត់បង់​ជម្រើស​ដំបូង​តាំងពី​ពេលនោះ​មក​។

​​រំលឹកថា Isco មាន​រដូវ​កាល​ដ៏​ជោគជ័យ​នៅ Malaga និង Real Madrid ចន្លោះ​ឆ្នាំ២០១២-២០១៧​។ យ៉ាងណាក្តី​ទំរង់​លេង​ធ្លាក់ចុះ បូករួម​ទាំង​របួស​ញាំញី​ធ្វើឱ្យ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​ស្ថិត​ក្រៅ​ជម្រើស​របស់លោក Carlo Ancelotti ហើយ Isco ក៏​ចាក​ចេញពី Real Madrid ក្រោយ​ចំណាយពេល ៩ឆ្នាំ​នៅ​ទីនោះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        66
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm