ក្រោយ​ឈ្នះ Leverkusen យប់មិញ Bayern Munich ត្រូវការ​ឈ្នះ​តែ ១​ប្រកួត​ទៀត​ទេ​ដើម្បី​លើក​ពាន

2021/04/27 09:59:58 am        188

​បាល់ទាត់៖ ​ក្រុម​កំពូល​តារាង​នៅ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga, Bayern Munich បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Bayer Leverkusen ២-០ យប់មិញ​នេះ​ដែល​មានន័យថា​ ពួកគេ​ត្រូវការ​ឈ្នះ​តែ ១ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​គ្រង​ជើងឯក​។

​​អតីត​ខ្សែប្រយុទ្ធ Stoke City, Eric Maxim Coupo-Moting​ បាន​បន្ត​រកបាន​គ្រាប់​បាល់​ទៀត​នៅ​នាទី​ទី៧​។ Choupo-Moting​ នៅពេលនេះ​រកបាន ៣គ្រាប់​ហើយ​ក្នុង ៣​ប្រកួត​ចុងក្រោយ បន្ទាប់ពី​អវត្តមាន​ខ្សែប្រយុទ្ធ​ជួរមុខ Robert Lewandowski​។ ​ខ្សែបំរើ​អាល្លឺម៉ង់ Joshua Kimmich ​ក៏​រកបាន​គ្រាប់​នាំមុខ ២-០ នៅ​នាទី​ទី១៣ ហើយ ២-០ នេះ​ក៏​រក្សា​ដល់​ចប់​ការប្រកួត​។ ​ជ័យជំនះ​នេះ​ធ្វើអោយ Bayern Munich ឡើង​នាំ​មុខដាច់​ក្រុម​លេខ២ RB Leipzig ដល់​ទៅ ១០ពិន្ទុ​នៅសល់តែ ៤ប្រកួត​ទៀត​ចប់​រដូវ​កាល​។

​​Bayern Munich នឹង​អាច​ក្លាយជា​ជើងឯក​តែម្តង​ប្រសិន​យកឈ្នះ Mainz នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​មាន​ន័យ​ថា​ លោក Hansi Flick នឹង​ឈ្នះ​ពាន​ទី៧ ក្នុង​អាជីព​របស់​ខ្លួន​មុន​ពេល​ចាកចេញ​នៅ​ដំណាច់​រដូវ​កាល​នេះ​។​ ​​រីឯ​មួយ​ប្រកួត​ទៀត Schalke 04 នឹង​ត្រូវ​កាត​ចេញពី​ក្របខណ្ឌ​កំពូល Bundesliga ហើយ​ក្រោយ​បរាជ័យ​នៅ​ទឹកដី Armenia Bielefeld ១-០​។ ​លេង​បាន ៣០ប្រកួត​រដូវ​កាល​នេះ Schalke​ រក​បាន​តែ ១៣ពិន្ទុ​ប៉ុណ្ណោះ​។ ​Schalke​ ត្រូវ​ធ្លាក់​ទៅ​ក្រប​ខណ្ឌ​ទី២ Bundesliga 2 ជា​លើកដំបូង​រាប់​ពី​ឆ្នាំ១៩៨៨៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        11
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        84
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm