ជាង៨០ថ្ងៃ ​នៃ​ការដាក់ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន មាន​យានយន្ត​ធ្វើ​ចរ​រា​ចរណ៍​ជាង ៨០​ម៉ឺន​គ្រឿង

2022/12/23 04:53:48 pm        641

រយៈពេលជាង៨០ថ្ងៃ នៃការបើកឱ្យដំណើរការលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មាន​យានយន្ត​ធ្វើ​ចរាចរណ៍​សរុបប្រមាណជាង ៨០​ម៉ឺន​គ្រឿងហើយ (៨៣១,០០០គ្រ) ដែល​គិត​ជា​មធ្យម​មាន​យាន​យន្ត​ធ្វើ​ចរាចរណ៍​ប្រមាណ ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ ហើយនៅដំណាច់ឆ្នាំ ឬអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំ២០២២-២០២៣​ខាង​មុខ​នេះ នឹងមានកំណើនរថយន្តធ្វើដំណើរកាន់តែច្រើន ដែលអាចឈានដល់ការកកស្ទះនៅច្រកចូលទៀតផង។ នេះ​បើ​តាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និង​ទំនាក់​ទំនង​សាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ​ល្បឿន​លឿនទាំងអស់ សូម​គោរព​ច្បាប់​ចរាចរណ៍ និងសូមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលក្រសួងសាធារណការ និងក្រុមហ៊ុនផ្លូវ​ល្បឿន​លឿន បាន​បំពាក់​ជូន​ឲ​ប្រើប្រាស់ ឬបង់លុយតាមស្លាកលេខរថយន្តជាមុន តាមរយៈទូរសព្ទដៃ ជាមួយ​ធនាគារ​ណាមួ​យ​ដែល​ជា​ដៃគូ​របស់ក្រសួង ដូចដែលបានជម្រាបជូនជាបន្តបន្ទាប់ ឬប្រើប្រាស់ឧបករណ៍ OBU ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​នៅ​ច្រក​ចូល និងចេញ ពិសេសនៅអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំខាងមុខ។ ពីព្រោះការប្រើឧបករណ៍ OBU ឬបង់​លុយ​មុន​នេះ មិនពិបាករងចាំយកកាត ឬអាប់លុយឡើយ។

បើតាម ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ក្រោយពីក្រសួងបានសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ក្នុង​ការ​រៀបចំ​ធ្វើ​ស្វ័យ​ប្រវត្តិកម្ម ក្នុងការរៀបចំការទូទាត់ប្រាក់ សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋមក សង្គេតឃើញថា គឺមិនមានបញ្ហាកកស្ទះចរាចរណ៍ លើផ្លូវល្បឿនលឿនទៀតនោះទេ ទោះ​បី​មានយានយន្តច្រើនបានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុនេះក៏ដោយ។

ឯកឧត្តមគូសបញ្ជាក់ដែរថា សម្រាប់រយៈពេលចុងក្រោយនេះ កំណើនយានយន្តដឹកទំនិញលើផ្លូវល្បឿនលឿន ក៏​មា​ន​ការកើនឡើងគួរឱ្យគត់សំគាល់ បើធៀបទៅនឹងការបើកដំណើរការដំបូង ហើយជាមួយនឹងទំហំនៃការកើនឡើង ​នៃ​ការ​ធ្វើ​ចររាចរណ៍លើផ្លូវល្បឿនលឿនរបស់រថយន្តដឹកទំនិញធន់ធំនេះ និងកាន់តែល្អប្រសើរថែមទៀត ព្រោះ​នឹង​ធ្វើ​ឱ្យ​វិស័យឯកជន និងម្ចាស់យានយន្តឯកជនទទួលបានផលចំណេញកើនឡើង តាមរយៈ​ការ​កាត់​បន្ថយ​ពេលវេលា ចំណេញថវិកា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវផងដែរ។ តែទោះជាយ៉ាងណា កំណើន​នេះ នៅតែមានចំនួនតិចនៅឡើយ បើធៀបទៅនឹងការរំពឹងទុក មុនពេលបើកឱ្យដំណើរផ្លូវល្បឿនលឿននេះ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយ​កាត់​បន្ថយ​ពេល​វេលា​ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ ផ្លូវល្បឿនលឿន​នេះសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេស​ដោយ​ក្រុម​ហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាជិត ២ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និងបានសម្ពោធបើកឱ្យដំណើរជាផ្លូវការដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ នៃ​កម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ២០២២៕ អត្ថបទ៖ ឌី ពៅយី

 

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm