ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​លុបចោល​ជើងហោះហើរ​រាប់ពាន់​ ខណៈ​ព្យុះ​រដូវរងា​រំខាន​ដល់​ដំណើរ​រដូវ​ឈប់សម្រាក​

2022/12/23 05:36:33 pm        328

​អាមេរិក៖ ជើងហោះហើរ​ជាង ​៤.៤០០ ​ត្រូវ​បាន​លុបចោល​រយៈពេល​ជាង ​២​ថ្ងៃ ខណៈ​ព្យុះ​រដូវរងា​ដ៏​ខ្លាំងក្លា​វាយប្រហារ​សហរដ្ឋអាមេរិក ស្រប​ពេល​រដូវ​ឈប់សម្រាក​ដែល​ខ្លះ​បាន​ព្យាករណ៍​ថា​ អាច​នឹង​ជា​ពេលវេលា​ដ៏​មមាញឹក​បំផុត​មិន​ធ្លាប់​មាន​។

​យោង​តាម​គេហទំព័រ FlightAware ជើងហោះហើរ​ជាង ២.៣៥០ របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​លុប​ចោល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការ​ពន្យារពេល​ហោះហើរ ចំណែក​ឯ​រថភ្លើង Amtrak បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​រាប់​សិប​រហូតដល់​ថ្ងៃបុណ្យ​ណូអែល ដែល​អាក់ខាន​ដល់​ការ​ធ្វើ​ដំណើរ​រដូវ​កាល​ឈប់​សម្រាក​ សម្រាប់​ម​នុស្ស​រាប់ម៉ឺន​នាក់​។ ​ជើងហោះហើរ​ចំនួន ៨.៤៥០ ផ្សេងទៀតត្រូវបាន​ពន្យារពេល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះដែរ រួមទាំង​ជាង ​១​ភាគ​៣ ​នៃ​ជើងហោះហើរដែល​ត្រូវបានធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ American Airlines, United Airlines និង​Southwest Airlines​។

​ក្រុមហ៊ុន​អាកាសចរណ៍ Southwest បាន​លុបចោល​ជើងហោះហើរ​ចំនួន​ ៨៦៥ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះដែរ ក្នុងនោះ​ប្រហែល​ ១​ភាគ​៥ នៃ​ជើងហោះហើរ​ដែល​បានគ្រោង​ធ្វើដំណើរ និង​បាន​ផ្អាក​ជើងហោះហើរ​ចំនួន​ ៥៥០ ​រួចទៅហើយ​សម្រាប់​ថ្ងៃ​សុក្រ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm