វិបត្តិ COVID-19 នៅ​ប្រទេស​ចិន ក្រុង​ប៉េកាំង​ហៅ​វេជ្ជបណ្ឌិត​ពី​តាម​ខេត្ត​ជួយ​សម្រាល​នៅតាម​មន្ទីរពេទ្យ

2022/12/23 06:58:13 pm        372

​ចិន៖ ការកើនឡើង​ករណី​ឆ្លង​វីរុស​ Covid-19 កំពុង​រាលដាល​ទូទាំងប្រទេស​ចិន​។ ការកើនឡើង​នេះ​កើតមាន​ បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​ប្រឆាំង​ការឆ្លង​ដ៏​តឹងរ៉ឹង​របស់ខ្លួន​កាលពី​ថ្ងៃទី៧ ខែធ្នូ​។ ចំនួន​ករណី​បាន​កើនឡើង​ចាប់តាំងពី​សប្តាហ៍​មុន​នៅ​ទីក្រុង​សៀង​ហៃ ដែល​កង្វះ​បុគ្គលិក​កំពុង​បណ្តាលឱ្យមាន​ការពន្យារ​ពេល​ក្នុង​សេវាកម្ម​ដឹកជញ្ជូន​។

ក្រុម​វេជ្ជបណ្ឌិត និង​គិលាន​នុប​ដ្ឋា​យិ​កាយ៉ាងហោចណាស់​ ៥០០​នាក់មកពី​ខេត្ត​ភាគ​ខាងកើត​ប្រទេស​ចិន ត្រូវបាន​អំពាវនាវ​ឲ្យ​មកជួយ​សម្រាល​បន្ទុក​ការងារ​នៅ​រដ្ឋធានី​ប៉េកាំង ខណៈ​មន្ទី​ពេទ្យ​ជាច្រើនកំពុង​ព្យាយាម​ព្យាបាល ​និង​ទប់ស្កាត់​ការកើនឡើង​ករណី​ឆ្លង​វីរុស​។ ​ទីក្រុង​សៀង​ហៃមាន​ប្រជាជន​ជប៉ុន​ច្រើនជាងគេ​ក្នុងចំណោម​ទីក្រុង​នានា​នៅ​ប្រទេស​ចិន​។ អគ្គ​កុងស៊ុល​ជប៉ុន​នៅ​ទីក្រុង​នេះនិយាយថា វីរុស​កំពុង​រីក​រាល​ដាល​ក្នុងចំណោម​បុគ្គលិក​ជប៉ុន និង​ផ្នែក​ពាណិជ្ជកម្ម​។​ ​ប៉ុន្តែ​មន្ត្រី​បំពេញបេសកកម្ម​បាន​និយាយថា ពុំមាន​របាយការណ៍​ណាមួយ​ដែល​បង្ហាញថា​ ខ្សែ​ផលិតកម្ម ឬ​ការ​ចែកចាយបាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយសារ​ការកើនឡើង​ក​រ​ណី​ឆ្លង​នេះ​ទេ​។ នេះ​ជា​ផ្នែក​មួយ​ដោយសារតែ​លែងមាន​វិធានការ​រឹតត្បិត​លើ​ការធ្វើដំណើរ​របស់​មនុស្ស​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​រាយការណ៍​ថា ករណី​ឆ្លង​កំពុង​រាលដាល​ក្នុងចំណោម​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​មួយចំនួន រួមទាំង​ខេត្ត Henan និង Shandong​។ ពួកគេ​និយាយថា អាជ្ញាធរ​ក្នុង​តំបន់​បាន​បិទ​ការិយាល័យ ហើយ​កំពុង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវាកម្ម ​Online ជំនួស​វិញ​។ ​មន្ត្រី​ទីក្រុង Chengdu ក្នុង​ខេត្ត Sichuan បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​បង្កើត​គ្លីនិក ​B ​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ចំនួន ៣០០​កន្លែងនៅ​ទូទាំង​ទីក្រុង ហើយ​មាន​មនុស្ស​រហូតដល់ ៤២,០០០នាក់​ក្នុង​មួយថ្ងៃ​កំពុង​មកកាន់​ទីតាំង​ទាំងនេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm