ក្រសួងអប់រំ៖ សិស្សធ្លាក់បាក់ឌុបគួរចាប់យកជំនាញ ឬសិក្សាថ្នាក់ទី១២ជាថ្មី

2022/12/23 08:29:57 pm        499

ភ្នំពេញ៖ លទ្ធផលប្រឡងបាក់ឌុប សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ បានបង្ហាញនូវលទ្ធផលជាប់ចំនួន ៧២,៣៣% ​នៃចំនួនបេក្ខជនដែលមានវត្តមានក្នុងការប្រឡង។​ ចំពោះលទ្ធផលនេះ ក្រសួងអប់រំ យុវជន និងកីឡា ​ក៏បានលើកឡើងថា​ លទ្ធផលបាក់ឌុប​ ពុំមែនជាចុងបញ្ចប់នៃការសិក្សានោះទេ។ រីឯសិស្សដែលធ្លាក់បាក់ឌុប ​សូមកុំបាក់ទឹកចិត្ត និងគួរចាប់យកជំនាញ​ រឺសិក្សាថ្នាក់ទី ១២ជាថ្មី ទៅតាមការសម្រេចចិត្តរបស់ខ្លួន។

ក្រោយលទ្ធផលប្រឡងបាក់ឌុប បង្ហាញថា មានបេក្ខជនចំនួន ៧២,៣៣% បានប្រឡងជាប់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ​យុវជន និងកីឡា ​បានផ្ដល់ជាសារណែនាំ​មួយ​ចំនួន​សម្រាប់ទាំងសិស្សដែលបានប្រឡងជាប់ ​និងសិស្សដែលពុំបានប្រឡងជាប់។

ឯកឧត្តមអ្នកនាំពាក្យ លើកឡើងថា​ លទ្ធផលប្រឡងបាក់ឌុបគ្រាន់ជាចំណុចចាប់ផ្ដើមថ្មីមួយ ហើយ​វាពុំមែនជាចុងបញ្ចប់នៃសិក្សានោះទេ​ ព្រោះការសិក្សាជាដំណើរប្រព្រឹត្តទៅពេញមួយជីវិត។ ឯកឧត្តម លើកទឹកចិត្តដល់សិស្សគ្រប់រូបថា ​ក្នុងជីវិតរបស់យើង ​តែងជួបនូវជោគជ័យ បទ​ពិសោធន៍ផ្សេងៗគ្នា ​ហើយយើងត្រូវយកបទពិសោធន៍ទាំង​ឡាយជាមេរៀនជីវិត ដើម្បី​កសាងអនាគត។ ​ក្នុងន័យនេះ​ គឺលើកទឹកចិត្ត ​កុំឱ្យសិស្សបាក់ទឹកចិត្តដោយសារលទ្ធផលប្រឡង។

ចំពោះការ​បន្តដំណើរទៅមុខ ​អ្នកនាំពាក្យលើកឡើងជាសារថា ​ទាំងសិស្សដែលជាប់បាក់ឌុប និង​សិស្សដែលធ្លាក់បាក់ឌុប​ សុទ្ធតែអាចបន្តការសិក្សាបាន។

សម្រាប់​សិស្សធ្លាក់បាក់ឌុប ​គឺចាប់យកការសិក្សា ជំនាញ រឺសិក្សាថ្នាក់ទី ១២ ជាថ្មី ដោយអាស្រ័យ​លើ​គោលបំណង​រៀងៗខ្លួន​ និងត្រូវដឹងច្បាស់ពីពីតម្រូវការជីវិតខ្លួនឯងឱ្យច្បាប់។ ឯកឧត្តម បញ្ជាក់ត្រង់ចំណុចនេះថា ​ការសិក្សាជំនាញ​ ពុំគួរជាជម្រើសទី២នោះទេ។

ចំពោះការបន្តសិក្សាជំនាញ រឺបន្តសិក្សាថ្នាក់ឧត្តម ក្នុងនាមជាអ្នកនាំពាក្យ បានផ្ដល់​ការ​ណែនាំ​បន្ថែមថា ​យុវជនត្រូវមានការពិចារណា ​លើចំណុចមួយចំនួនជាចាំបាច់ ​ក្នុងនោះរួមមានទាំង ការ​យល់​ដឹងពីជំនាញ ​ឧបនិស្ស័យបុគ្គល ​ពិនិត្យមើលលទ្ធភាពផ្ទាល់ខ្លួនដោយរាប់បញ្ចូល​ទាំង​ទីផ្សារការងារផងដែរ។

ជុំវិញការសិក្សាបន្តនេះ ​ក្រសួងអប់រំ តាមរយៈនាយកដ្ឋានជំនាញចំនួន៣ ​ជាប្រចាំបានចុះយុទ្ធនាការ ក្នុង​ការពន្យល់តម្រង់ទិសមុខ​ជំនាញ​ដល់សិស្សថ្នាក់ទី១២​ ទូទាំងប្រទេសដើម្បីបង្កើនការយល់ដឹង​ក្នុង​ការចាប់យកមុខជំនាញ ​អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច៕ អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm