កម្ពុជា-អូស្ត្រាលី បន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម

2022/12/23 08:47:47 pm        377

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការ​បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ​សំដៅពង្រឹង ​​ពង្រីក ​និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ​និងវិនិយោគ​ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្នុងថ្ងៃអនាគត។

ក្នុងឱកាសទទួលជួបការងារ និងជម្រាបលារបស់ ឯកឧត្តម ប៉ាប្លូ កាំង (PABLO Kang) ឯកអគ្គរាជទូត​អូស្រ្តាលីប្រចាំកម្ពុជា ​ដែលនឹងចប់​អាណត្តិ ​កាលពីរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២​កន្លងទៅ ​នៅទីស្តីការក្រសួង ​ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ​បានសម្ដែងនូវ​ការស្វាគមន៍ ​និងអបអរសាទរចំពោះ ​ឯកឧត្តមឯកអគ្គរាជទូត ​ដែលបានបំពេញបេសកកម្មប្រកប​ដោយ​ជោគជ័យនៅកម្ពុជា ​ព្រមទាំងបានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែក​យ៉ាង​សកម្មរបស់ឯកឧត្តមទូត ​ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកម្ពុជា-អូស្រ្តាលី ជាពិសេសលើវិស័យពាណិជ្ជកម្ម។

ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង​ប្រទេស​ទាំងពីរ ​និងថ្លែងការអរគុណចំពោះរដ្ឋាភិបាល ​និងប្រជាជនអូស្ត្រាលី សម្រាប់ការគាំទ្រ​ជា​បន្តបន្ទាប់​ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ​និងសង្គមកម្ពុជា ​ដែលក្នុងនោះរួមមាន​ទាំងការឧបត្ថម្ភ​វ៉ាក់សាំង​ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំង​របស់រាជរដ្ឋា​ភិបាល​កម្ពុជា។

ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល ​និងប្រជាជនអូស្ត្រាលី ដែល​បាន​ផ្តល់ជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ចទ្វេភាគីថ្មី កម្ពុជា-អូស្ត្រាលី ក៏ដូចជាកម្មវិធី​ពាណិជ្ជកម្ម​តំបន់ (RT4D) ដែលក្នុងនោះ ​ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍​ជាច្រើន​ពី​កម្មវិធីទាំងនេះផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានស្វាគមន៍​ចំពោះការ​សម្រេចបានជាដុំកំភួន​ នូវការចរចាដំទ្បើងកម្រិត​នៃកិច្ច​ព្រមព្រៀង​តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ​ដែលជាសមិទ្ធផល​អាទិភាពសេដ្ឋកិច្ចមួយ​របស់​កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

យោងតាមអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ​ការនាំចេញ-នាំចូល រវាង​ប្រទេស​កម្ពុជា-អូស្រ្តាលី​ គិតក្នុងរយៈពេល ៧ខែ​ ឆ្នាំ២០២២ មានទំហំទឹកប្រាក់សរុប​ចំនួន​ប្រមាណជាង ​៣២០លានដុល្លារ ​មានការកើនឡើងជាង ១២៧% ប្រៀបធៀប​រយៈពេលដូចគ្នាទៅ​នឹងឆ្នាំ២០២១ ដែលមានចំនួនប្រមាណ ១៤១លានដុល្លារ៕អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm