កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ៣លាននាក់ សម្រាប់ឆ្នាំ២០២៣

2022/12/23 09:32:20 pm        392

ភ្នំពេញ៖ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិច្រើនជាង ​៣លាននាក់ ខណៈសម្រាប់​ពេញ​មួយឆ្នាំ២០២២នេះ​ កម្ពុជារំពឹងថា ​នឹងទទួលបានទេសចរអន្តរជាតិច្រើនជាង ២,២លាននាក់ និងទេសចរផ្ទៃក្នុង ច្រើនជាង ១៣លាននាក់។

នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផល នៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម​ក្នុងវិស័យទេសចរណ៍កាលពីរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២កន្លងទៅ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានលើកឡើងថា​ ការរំពឹងទុករបស់កម្ពុជា ថានឹងអាចទទួលបាន​ទេសចរ​អន្តរជាតិច្រើនជាង ៣លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ គឺដោយសារជាឆ្នាំដែល​កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តី ​បានលើកឡើងបន្ត ជាចក្ខុវិស័យ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ត្រូវផ្អែកជា​ចំបង​លើសក្តានុពលដែលយើងមាន ដូចជា កត្តាធនធានវប្បធម៌ និងធម្មជាតិ, កត្តាភូមិសាស្រ្ត, និងកត្តាប្រជាសាស្រ្ត ជាមួយនឹងការគិតគូរជាប់ជាប្រចាំពីការប្រែប្រួលឥតឈប់​ឈរ​នៃ​តម្រូវការ​របស់ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ ​ព្រមទាំងការវិវត្តយ៉ាងឆាប់​រហ័សនៃបរិបទសេដ្ឋកិច្ច-សង្គម ដែល​មានទាំងកាលានុវត្តភាពថ្មី និងបញ្ហាប្រឈមថ្មី។

ក្នុងន័យនេះ យើងនៅមានការងារជាច្រើនទៀត ​ដែលត្រូវខិតខំធ្វើ និងបន្តធ្វើ ដើម្បីស្តារកំណើន​ទេសចរណ៍​កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម ថោង ខុន បានអំពាវនាវបន្ថែមដែរ​ ទៅដល់គ្រប់ក្រសួង-ស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, រដ្ឋបាលថ្នាក់​ក្រោមជាតិ, វិស័យឯកជន, ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យបន្តចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការ​ស្តារវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅ​រកភាពរីកចម្រើនរុងរឿងនៃ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។

សូមបញ្ជាក់ថា​ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ​ជាង ១,៩១លាននាក់ កើនឡើងជាង ​១ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសមានភ្ញៀវទេសចរជាតិ​មានចំនួនជាង ១១,៦៥​លាននាក់ កើនឡើងក្នុងអត្រា ​១៨១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងភ្ញៀវទេសចរ​បរទេសផ្ទៃក្នុង ជាង ១,៦៤លាននាក់ កើនឡើងក្នុងអត្រា ៦០២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm