ការបោះជំរំយុវជនជាសាកលលើកទី០៨ ឆ្នាំ២០២២ បិទបញ្ចប់ដោយជោគជ័យ

2022/12/24 01:10:11 am        346

សៀមរាប ៖ ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជា​ប្រធានគណៈកម្មការ​អន្តរ​ក្រសួង​ការរៀបចំការបោះជំរំយុវជនជាសាកល នៅយប់ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីបិទ​បញ្ចប់ការ​បោះជំរំយុវជនជាសាកលលើកទី០៨ ឆ្នាំ២០២២ ក្រោមប្រធានបទ ការអភិវឌ្ឍនយុវជនក្នុងសង្គមឌីជីថល៖តារារះនាទិសឧត្តរ។ ពិធីបិទបញ្ចប់នេះ ធ្វើឡើងនៅទីតាំងបោះជំរំ ស្ថិតនៅក្បែរជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានការ​ចូលរួមពីតំណាងអន្តរក្រសួង ភ្ញៀវកិត្តិយស អាជ្ញាធរខេត្តសៀមរាប រួមទាំងយុវជនចូលរួមបោះជំរំជាង១០០នាក់ផងដែរ។

បើតាមរបាយការណ៍សង្ខេបបង្ហាញដោយលោកជំទាវស្រូយ សុជាតិអគ្គនាយកនៃអគ្គនាយដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួងរៀបចំការបោះជំរំយុវជនជាសាកល បានឲ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃ​នៃការបោះជំរំនេះ ប្រតិភូជាយុវជនទទួលបានចំណេះដឹងថ្មីៗ ការអភិវឌ្ឍន៍សមត្ថភាព ក៍ដូចជាបានឃើញពីការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក្នុងផ្តល់នូវជំនាញ និងបំណិនចាំបាច់ទាំងឡាយដល់ពួកគេ ការវិវត្តរីកចម្រើនរបស់បច្ចេកវិទ្យាក្នុងសតវត្សរ៍ទី២១ ភាពខុសគ្នាក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ពិសេសការត្រៀមខ្លួនរបស់យុវជន ក្នុងការចាប់យកចំណេះដឹង ជំនាញ ដើម្បី​អភិវឌ្ឍនខ្លួនឲ្យទាន់សម័យកាល ក៍ដូចជាដើម្បីសម្រេចនូវអនាគតខ្លួនប្រកបដោយទទួលខុសត្រូវ។ សារៈសំខាន់នៃការប្រើប្រាស់លុយកាក់ កម្ចីប្រកបដោយប្រសិទ្ធិភាព ដើម្បីច្រៀវាងការធ្លាក់ក្នុងបំណុលដកខ្លួនមិនរួច ការបង្ហាញដល់យុវជននូវមោទភាពជាតិខ្លួន ដែលបុព្វបុរសបានបន្សល់ទុកឲ្យ ក៍ដូចជាដំណើរការនៃការ​ថែរក្សាការពា​រ​តំបន់​បេតិកភណ្ឌវប្បធម៌ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានសំដែងការស្វាគមន៍ និងកោតសសើរយ៉ាងកក់ក្តៅចំពោះក្មួយៗយុវជនសមាជិកក្រុមប្រិភូ ដែលបានចូលរួមយ៉ាងសកម្មការបោះជំរំនេះ។ ចំណេះដឹង ជំនាញ ពិសោធន៍ កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រួវខ្ពស់របស់ក្មួយៗយុវជន គឺជាធាតុផ្សំដែលមិនអាចខ្វះបាន ក្នុងអភិវឌ្ឍន៍ប្រទេសជាតិ នៅថ្នាក់តំបន់ និងសាកលលោកទាំងមូល។ សម្រាប់កម្ពុជា កាអភិវឌ្ឍយុវជន គឺជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានដ៍រឹងមាំនៅក្នុងការអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។

គួរបញ្ជាក់ដែរថា ការបោះជំរំយុវជនជាសាកលលើកទី៨ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៤ខែធ្នូនេះ ដោយមានការចូលរួមពីយុវជន សរុប ១៨៣នាក់ ក្នុងនោះយុវជនជាប្រតិភូចំនួន ១៥៣នាក់ (ស្រី ៧០%) យុវជនស្ម័គ្រចិត្ត ៣០នាក់ និងមន្រ្តីសម្របសម្រួល និង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន ៥០រូប។ យុវជនជាប្រតិភូ ១៥៣នាក់ ត្រូវបានជ្រើសរើស ជាតំណាងមកពី គ្រប់រាជធានី ខេត្ត និងមកពី កាកបាទក្រហមកម្ពុជា កាយរឹទិ្ធជាតិកម្ពុជា សហភាពសហព័ន្ធ យុវជន កម្ពុជា វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា យុវជនមូស្លីម មជ្ឈមណ្ឌលជាតិ យុវជនកម្ពុជា និង ក្រុមយុវជន ជ័យលាភីកម្មវិធីនានារបស់អគ្គនាយកដ្ឋានយុវជន។

ការបោះជំរំយុវជនជាសាកល គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការជួយឧបត្ថមគាំទ្រពី អ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគាកាណាឌីយ៉ា ហើយបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០១០មកម្លេះ៕ អត្ថបទ៖ទូច សោភ័ណ ​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm