កម្ពុជាចាញ់​ឥណ្ឌូនេស៊ីការប្រកួត​ទី​២ ​របស់ខ្លួន​ក្នុង​ពូ​ល A បាល់ទាត់​តំបន់​អាស៊ាន​

2022/12/24 05:08:49 pm        206

បាល់ទាត់៖ នៅ​ពីមុខ​អ្នកគាំទ្រជាង ​២០០០០​នាក់ និង​ពីមុខ​ប្រធានាធិបតី Joko Widodo ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ីបាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ២​ទល់នឹង​១ ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ពហុ​កីឡដ្ឋាន​ Gelora Bung Karno ទីក្រុង​ហ្សា​ការ​តាល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២២​។​

​ដោយ​ទើបតែ​ប្រកួត​ដំបូង​ក្នុង​ពូ​ល A ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីបើក​ការ​នាំមុខ បន្ទាប់​ពី​លេង​បាន​ត្រឹមតែ ​៧​នាទី​ប៉ុណ្ណោះ​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Egy Maulana បន្ទាប់ពី​កីឡាករ Pratama Arhan ប​ញ្ជួ​ន​បាល់​ឱ្យ​។ មួយ​គ្រាប់​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ​ឥណ្ឌូ​នេ​ស៊ីរីករាយ​យ៉ាងខ្លាំង​។​ ​ក្រោយមក​ភាព​រីករាយ​ត្រូវបាន​ស្ងប់ស្ងាត់​ទៅវិញ បន្ទាប់ពី​គោព្រៃ​កម្ពុជាតាម​ស្មើ​នៅ​នាទី​ទី​១៦ ពេលដែល​កីឡាករ ​សឿត បារាំង ប​ញ្ជួ​ន​បាល់​ចេញពី​ជ្រុ​ញឱ្យ ​លឹម ពិសុទ្ធ ហើយ​ ពិសុទ្ធ ក៏​ប​ញ្ជួ​ន​ឱ្យ ​បារាំង ​វិញ រួច​ប​ញ្ជួ​ន​ទៅឱ្យ ​សារ៉េត គ្រី​យ៉ា តែ​ត​បញ្ចូល​ទី​បានសម្រេច​។​ ​យ៉ាងណា​ក៏​ដូច​ឥណ្ឌូនេស៊ីដាក់​សម្ពាធ​បន្ថែមរហូត​រកបាន​គ្រាប់​បាល់​នាំមុខ​ជាថ្មីនាទី​ទី​៣៥ ដោយ​កីឡាករ Witan Sulaeman​ ពេលដែល​កីឡាករ Marselino Ferdinan ប​ញ្ជួ​ន​បាល់​ឱ្យ​។ ចប់​តង់​ទី​១ ឥណ្ឌូនេស៊ីនាំមុខ​កម្ពុជា ២​ទល់នឹង​១​។​

​ការប្រកួត​តង់​ទី​២ ទាំង​ម្ចាស់ផ្ទះ និង​ភ្ញៀវសុទ្ធ​មានឱកាស​រៀងៗ​ខ្លួន តែ​ធ្វើ​មិនបាន​សម្រេច​។ ចប់​ការប្រកួត គ្រុឌ​ឥណ្ឌូនេស៊ីឈ្នះ​គោព្រៃ​កម្ពុជា ២​ទល់នឹង​១​។ ​អ្នកចាំទី​កម្ពុជា កែង សុខ​សិលា បញ្ជាក់ថា ​ការប្រកួត​នេះ​ពិតជា​តានតឹង តែ​ត្រូវឱ្យ​បានល្អ​ជាង​នេះ​សម្រាប់​ប្រកួត​បន្ទាប់​។ ​ប្រកួត​បន្ទាប់​ថ្ងៃទី២៦ ខែធ្នូ ព្រុយ​ណេ​ទទួល​ឥណ្ឌូនេស៊ី ខណៈ​កម្ពុជាត្រូវ​ទទួល​ព្រុយ​ណេ​ដែរនៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        120
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm