ឆ្នាំ​២០២២​ នេះ​ច្រក​ទ្វារ​ព្រំដែន​បាវិត​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្ពុ​ជាជាង ​៥​សែន​នាក់​

2022/12/24 05:29:16 pm        581

​ស្វាយរៀង៖ ក្នុង​រយៈពេល ​១២​ខែ ឆ្នាំ​២០២២​នេះ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិតខេត្តស្វាយរៀង​មាន​អ្នកដំណើរ​ចេញ​-​ចូលមក​កម្ពុជា​សរុប​ជាង​ ៥​សែន ៣​ម៉ឺន​នាក់មកពី ​១២៩​សញ្ជាតិ ហើយ​តួលេខ​នេះ​បើ​ប្រៀបធៀប​ឆ្នាំ​២០២១ ​មាន​ភ្ញៀវ​កើន​ឡើង​ជាង ​៨០​ភាគរយ​។ នេះ​បើ​តាម​មន្ត្រី​ជំនួយ​ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិតខេត្តស្វាយរៀង លោក ពុធ សុភា​កែវ បាន​ប្រាប់​ទូរទស្សន៍ BTV កាល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២​។​

​លោក ពុធ សុភា​កែវ បាន​បញ្ជាក់​ថា ចាប់ពី​ខែ​មករាដល់​ខែធ្នូ ឆ្នាំ​២០២២​នេះ មន្ត្រី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិតបាន​ធ្វើការ​សម្របសម្រួល​ជូន​អ្នកដំណើរ​ចេញសរុប ៤​សែន ៧​ម៉ឺន ៨​ពាន់ ​៥០០​នាក់ មាន ​១២១​ស​ញ្ជា​ត្តិ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ​១២​ខែ ឆ្នាំ​២០២១ មានការ​កើនឡើង ក្នុងនោះ​ភ្ញៀវ​បរទេស​ចេញ​សរុប ៣​សែន ៩​ម៉ឺន ១​ពាន់ ៦៦៨​នាក់ មាន ​១២០​សញ្ជាតិ និង​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ចេញទៅ​ប្រទេស​ផ្សេងៗ​មាន​ចំនួន​ជាង ​៤​ម៉ឺន​នាក់។

លោក​បាន​បញ្ជាក់​ថា កត្តា​ដែល​ភ្ញៀវ​បរទេសបាន​ចូលមក​កម្ពុ​ជាច្រើននៅក្នុង​រយៈពេល​ ១២​ខែ ឆ្នាំ​២០២២​នេះ បើតាម​ការ​សន្និដ្ឋានគឺ​ភ្ញៀវ​មាន​ទំនប់​ចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល បង្ក​ឲ្យ​មានសន្តិសុខ​ល្អ ពិសេស​រាជរដ្ឋាភិបាលបានធ្វើ​ការ​បញ្ចៀស ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ចម្លង​ចូល​សហគមន៍ និង​ពលរដ្ឋតាមរយៈ​ការ​ចាក់​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​ប្រទេស រួម​នឹង​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល និង​ការណែនាំ​បន្ថែម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ៣​ការពារ និង​៣​កុំ ទើប​មាន​ភ្ញៀវ​សម្រុកចូល​មកលេង​កម្សាន្ត​នៅ​កម្ពុជា​ច្រើន​បែបនេះ​៕ ​អត្ថ​ប​ទ៖ ភា សារិត

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        3
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        107
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm