បាល់ទាត់៖ អ្នកចាត់ការក្លិបអង់គ្លេស Manchester City, Pep Guardiola បាននិយាយទៅកាន់អ្នកសារព័ត៌មានមុនការប្រកួតទល់នឹង Aston Villa រាត្រីនេះក្របខណ្ឌ English Premier League និងបានឆ្លើយតបនឹងរឿងបង្កើត European Super League ផងដែរ។ កាលពីថ្ងៃចន្ទក្លិបធំៗនៅអឺរ៉ុបទាំង ១២ ដែលក្នុងនោះមាន Manchester City មួយដែរនោះបានចេញសេចក្តីថ្លែងការណ៍ពីការបង្កើតពាន European Super League។
ក្រោយមកក៏បានក្លាយជាសង្គ្រាមបាល់ទាត់ទៅហើយ ដែលមកដលពេលនេះមានអ្នកមិនពេញចិត្តភាគច្រើនរឿង European Super League បូករួមទាំងអ្នកគាំទ្រ គ្រូបង្វឹក ក្លិបតូចៗ។ ជុំវិញរឿងនេះ Pep Guardiola បានលើកឡើងថា មិនមែនជារឿងត្រឹមត្រូវឡើយ ដែលក្លិបក្នុងលីគប្រឹងចង់ស្លាប់ហើយមិនបានលេងពាននោះ វាមិនមែនហៅថា កីឡាឡើយនៅពេលមិនមានការពាក់ព័ន្ធរវាងការខិតខំប្រឹងប្រែង និងជោគជ័យ វាមិនមែនជាកីឡាឡើយ នៅពេលការប្រកួតមួយអ្នកចាញ់ក៏មិនអីដែរ អ្នកស្រលាញ់បាល់ទាត់ អ្នកស្រលាញ់អ្វីក៏ដោយគឺត្រូវការការប្រកួតប្រជែង។ យ៉ាងណាក្តីអតីតអ្នកចាត់ការ Barcelona រូបនេះក៏មិនបានសសង្កត់ធ្ងន់ថា European Super League មិនល្អពេកនោះទេ តែចង់បានការពន្យល់បន្ថែម៕
អត្ថបទ៖នាង សុភាវុធ