សិង្ហ​បុរី​បើក​ការប្រកួត​ដំបូង​របស់ខ្លួន​ថ្ងៃនេះ ខណៈ​ឡាវ​ធ្វើដំណើរ​ទៅ​ជួប​ម៉ាឡេស៊ី​

2022/12/24 06:05:05 pm        101

បាល់ទាត់៖ ល្ងាច​នេះក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហ​បុរី ដែល​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រឆ្នាំ​២០២១ ត្រូវ​បើក​យុទ្ធនាការ​ប្រកួត​ពូ​ល B ដោយ​ត្រូវ​ទទួល​សហភាព​មី​យ៉ាន់​ម៉ា​ម៉ោង ​៥​និង​០០​នាទី​ល្ងាច​ម៉ោង​នៅ​កម្ពុជា ក្នុងការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ីអាគ្នេយ៍ ២០២២​។ ​

​នេះ​ជាការ​ប្រកួត​ទី​១ ​របស់​សិង្ហ​បុរី ចំនែក​សហភាព​មី​យ៉ាន់​ម៉ា​នេះ​ជា​ប្រកួត​ទី​ពីរ ខណៈ​ប្រកួតទីមួយ​ចាញ់​ម៉ាឡេស៊ី ០​ទល់នឹង​១ ក្នុង​ដី​។ ប្រកួត​ថ្ងៃនេះគ្រូបង្វឹក​សញ្ជាតិ​ជប៉ុន Takayuki Nishigaya របស់​សិង្ហបុរី​ជួប​បញ្ហា​ប្រឈម​ដោយ​កីឡាករ​ឆ្នើម​ពីររូប​គឺ​ខ្សែប្រយុទ្ធ khsan Fandi រួមជាមួយ​ខ្សែបម្រើ Adam Swandi មាន​របួស​មិន​អាច​លេង​បាន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​លោក Nishigaya លើកឡើងថា ​វា​ពិតជា​ខកចិត្ត​ដែល​កីឡាករ​ទាំងពីរ​រូប​នេះ​រងរបួស ហើយ​មិនអាច​បន្ត​ការប្រកួត​បាន​។ ប៉ះ​ជាមួយ​សហភាព​មី​យ៉ាន់​ម៉ា​ជាការ​ប្រកួត​ដំបូង ដូច្នោះ​ត្រូវតែ​លេង​ឱ្យ​បាន​ល្អ​។​

​ចំនែក​លោក Antoine Hey គ្រូបង្វឹក​សហភាព​មី​យ៉ាន់​ម៉ា​សង្ឃឹមថា ​ក្រុម​របស់​លើក​អាច​ជួសជុល​ស្ថានការណ៍ក្រោយ​ចាញ់ ​០​ទល់នឹង​១ ក្រោម​ថ្វី​បច្ចេកទេស​ម៉ាឡេស៊ី​។ ប្រាំពីរ​ប្រកួត​ចុងក្រោយ​សិង្ហ​បុរី​ឈ្នះ ​៥​ប្រកួត ស្មើ​១ និង​ចាញ់​១​។ ​ថ្ងៃ​ជាមួយគ្នានេះដែរ ម៉ាឡេស៊ី​បើក​ពហុ​កីឡដ្ឋាន​ជាតិ Bukil Jalil នៅ​ទីក្រុង​គួឡាឡាំ​ពួ​ទទួល​ក្រុម​ឡាវ​។ ឡាវ​បើក​ការប្រកួត​ចាញ់​វៀតណាម ០​ទល់នឹង​៦ ចំនែក​ម៉ាឡេស៊ី​ឈ្នះ​សហភាព​មី​យ៉ាន់​ម៉ាយ៉ាង​លំបាក ០​ទល់នឹង​១​។​ ជ័យជំនះ​ការប្រកួត​ដំបូង​បាន​ធ្វើឱ្យ​លោក Kim Pan-gon គ្រូបង្វឹក​ម៉ាឡេស៊ី​កាន់​តែមាន​ទំនុកចិត្ត​សម្រាប់​ប្រកួត​ទី​ពីរ​នេះ​។ ៦​ប្រកួត​ចុងក្រោយ ឡាវ​មិនដែល​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​នោះ​ទេ​។ សូម​ជម្រាប​ជូន​ថា ​ការប្រកួត​ទាំងពីរ​ប្រកួត​នេះ BTV News ផ្សាយ​ផ្ទា​ល់ពី​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ជូន​អ្នកគាំទ្រ​កីឡាបាល់ទាត់​៕​

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm