សិស្ស​ជាច្រើន​បានមក​រៀន​បន្ថែម​ត្រៀមប្រឡង​ចូល​ថ្នាក់​សាកលវិទ្យាល័យ

2022/12/24 06:32:55 pm        205

ភ្នំពេញ៖ សិស្ស​ជាច្រើន​មកពី​បណ្ដា​រាជធានី​-​ខេត្ត​បាន​មក​សិក្សា​បន្ថែម​នៅ​សាលារៀន​ជ័យ​ថា​វី ដើម្បី​ត្រៀម​សម្រាប់​ការប្រឡង​ចូល​សាកលវិទ្យាល័យ​មួយចំនួន​។ ការ​មក​សិក្សា​ត្រៀម​ចូល​ថ្នាក់​សាកលវិទ្យាល័យ​នេះ គឺ​សិស្ស​ភាគច្រើន​បាន​មក​សិក្សា​តាំងពី​មុន​ដឹង​លទ្ធផល​ប្រឡង​បាក់​ឌុប​មក​ម្ល៉េះ​។​

​សិស្ស​ជាច្រើន​ដែល​ទើបតែ​ជាប់​ក្នុង​ការប្រឡង​បាក់​ឌុប​សម័យ​ប្រឡង ៥​ធ្នូ ឆ្នាំ​២០២២ ពុំបាន​ខ្ជះខ្ជាយ​ពេលវេលា​នោះ​ទេ​។ ជាក់ស្ដែង​សិស្ស​មួយចំនួន​មក​បណ្ដា​រាជធានី​-​ខេត្ត​បាន​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​បន្ថែម​នៅ​សាលា​ជ័យ​ថា​វី ក្នុង​គោលដៅ​ប្រឡង​ចូល​សាកលវិទ្យាល័យដូចជា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (​តិច​ណូ​) សាលា​ពេទ្យ និង​វិទ្យាស្ថាន​ភាសាបរទេស ( IFL) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ សាលា​ទាំងនេះជា​សាលា​ល្បី​ដែល​ទាមទារ​ឱ្យមាន​ការប្រឡង​ចូល​ប្រកួតប្រជែង​គ្នា ព្រោះ​ជា​រៀងរាល់ឆ្នាំ​គឺមាន​បេក្ខជន​ជាច្រើន​ប្រកួតប្រជែង​គ្នា ដើម្បី​មានឱកាស​សិក្សា​ក្នុង​សាលា​ទាំងនេះ​។​ ការ​មក​សិក្សា​បន្ថែម​នេះ ជាក់ស្ដែង​គឺ​ពុំមែន​មានតែ​សិស្ស​ដែល​នៅ​រាជធានី​ភ្នំពេញ​នោះទេ​។ សិស្ស​មក​សិក្សា​ត្រៀម​នេះគឺ​មកពី​គ្រប់​បណ្ដា​ខេត្ត ហើយ​ភាគច្រើន​ពួកគេ​បាន​មក​សិក្សា​ត្រៀម​ការប្រឡង​ចូល​សាលា​ទាំងនេះ តាំង​ពីមុន​ពួកគេ​ដឹង​លទ្ធផល​ប្រឡង​បាក់​ឌុប​មក​ម្ល៉េះ​។

ពួកគេ​ប្ដេជ្ញា​ថា នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ សិក្សា​នៅ​សាកលវិទ្យាល័យ​ដែលជា​ក្ដី​ស្រមៃ​របស់ខ្លួន​។​ ​សម្រាប់​ការបង្រៀន​បន្ថែម​នៅ​សាលា​ជ័យ​ថា​វី​នេះ លោកគ្រូ ជ័យ ថា​វី លើកឡើងថា ចំនួន​សិស្ស​ជាច្រើន​បាន​មក​សិក្សា​សម្រាប់​ត្រៀម​ចូល​សាលា​ល្បី​ទាំងបី​នេះ ជាពិសេស​កំឡុង​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​។ លោកគ្រូ​បញ្ជាក់​ថែម​ដោយ​ផ្តោតលើ​សិស្ស ដែល​ចង់​រៀន​នៅ​សាលា​តិច​ណូ​គឺ​ត្រូវ​រៀន​បន្ថែម​រហូតដល់ ៤​មុខវិជ្ជា​ឯណោះ​។​ គួរ​បញ្ជាក់ថា លទ្ធផល​ប្រឡង​បាក់​ឌុប​សម័យ​ប្រឡង ៥​ធ្នូ ឆ្នាំ២០២២ ទើបតែ​ប្រកាស​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២២ និង​ថ្ងៃទី​២៣ ​ខែធ្នូ​ប៉ុណ្ណោះ​។ លទ្ធផល​បង្ហាញ​ថា សិស្ស​ចំនួន ៩០,៩៥០​នាក់​បាន​ប្រឡង​ជាប់ស្មើនឹង ៧២,៣៣% នៃ​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​៕ អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        1
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm