ករណី​ឆ្លង​វីរុស Covid-19 ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ក្នុងប្រទេស​ចិន​កើន​ដល់ ៣៧​លាន​នាក់​

2022/12/24 06:44:51 pm        970

​ចិន៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែល​ដកស្រង់​កំណត់ហេតុ​ពី​កិច្ចប្រជុំ​ផ្ទៃក្នុង​ របស់​គណៈកម្មកា​រ​សុខា​ភិបា​ល​ជាតិ​របស់​ប្រទេស​បាន​ឲ្យ​ដឹងថា ​មនុស្ស​ជិត ៣៧លាន​នាក់​នៅក្នុង​ប្រទេស​ចិនប្រហែលជា​បាន​ឆ្លង​វីរុស COVID-19 ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ​។

ជា​សរុបរបាយការណ៍​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ប្រហែល ១៨ភាគរយ​នៃ​ចំនួន​ប្រជា​ជន​របស់​ប្រទេស ២៤៨​លាន​នាក់ទំនងជា​បាន​ឆ្លង​វីរុស​ Covid-19 ក្នុង​រយៈពេល ២០ថ្ងៃ​ដំបូង​ក្នុង​ខែធ្នូ​នេះ​។ ក្រោម​គោលនយោបាយ​គ្មាន​កូ​វីដ អាជ្ញាធរ​របស់​ប្រទេស​បានដាក់​ទីក្រុង និង​ទីប្រជុំជន​នានា​ឱ្យ​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់ ប្រសិនបើ​ត្រូវបាន​រាយការណ៍​ករណី​ឆ្លង​មួយចំនួន​។ បច្ចុប្បន្ននេះដោយ​វិធានការ​រឹតត្បិត​ភាគច្រើន​ត្រូវបាន​ដកចេញ ប្រទេស​ចិន​បាន​បញ្ឈប់​គោលនយោបាយ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ និង​លែង​រាយការណ៍​ករណី​ដែល​គ្មាន​រោគសញ្ញា​ទៀតហើយ​។ នេះ​បាន​បណ្តាលឱ្យមាន​ការព្រួយបារម្ភអំពី​ការឆ្លង​រាលដាល​ ក្នុងចំណោម​ប្រជាជនដែល​ភាគច្រើន​មិនបាន​បង្ហាញ​វីរុស​ពិតប្រាកដ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទិន្នន័យ​សុខភាព​របស់​ក្រុមហ៊ុន Airfinity បាន​និយាយថា ការវិភាគ​ហានិភ័យ​នៃ​ករណី​ស្លាប់​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា មនុស្ស​ចន្លោះ​ពី ១.៣លាន​នាក់​ទៅ ២.១លាន​នាក់​អាច​ស្លាប់​នៅក្នុង​ការផ្ទុះ​ឡើង​វីរុស COVID-19 បច្ចុប្បន្ននេះ​នៅ​ប្រទេស​ចិន​។

ទោះជា​យ៉ាងណានៅ​ថ្ងៃ​ដដែល​នោះ ប្រទេស​ចិន​បាន​រាយការណ៍​ជា​ផ្លូវការ​ថា ​មាន​តិចជាង ៤,០០០ករណី​ថ្មីនៃ​ករណី​ឆ្លង​វីរុស Covid-19 ដែលមាន​រោគសញ្ញានៅ​ទូទាំងប្រទេស ហើយ​ពុំមាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ទេ​។ ទិន្នន័យ​ចម្រូងចម្រាស់​នេះបាន​បង្កើន​ការព្រួយបារម្ភ​នៅក្នុង​សហគមន៍​អន្តរជាតិ និង​បាន​ជំ​រុញឱ្យ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ស្នើ​សុំឱ្យ​ប្រទេស​ចិន​មាន​តម្លាភាព​លើ​បញ្ហា​នេះ​ ក្នុងអំឡុងពេល​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi កាលពី​ថ្ងៃ​សុក្រ​។ អង្គការ​សុខភាព​ពិភពលោក (WHO) មិន​បានទទួល​ទិន្នន័យ​ពី​ប្រទេស​ចិន​ ស្តីពី​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​វីរុស COVID-19 នោះទេ ចាប់តាំងពី​ទីក្រុង​ប៉េកាំង​បាន​ដកចេញ​វិធានការ​ការ​រឹតត្បិត​។ អង្គការ​សុខភាព​ពិភពលោកនិយាយថា ​ស្ថាប័ន​នេះ​មានការ​ព្រួយបារម្ភ​ខ្លាំង​ជាមួយនឹង​យុទ្ធសាស្ត្រ​វីរុស COVID-19 របស់​ប្រទេស​ចិន ហើយ​បាន​ជំ​រុញឱ្យ​ទីក្រុង​ប៉េកាំងបង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់ខ្លួន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm