ការតវ៉ា​ដោយ​ហិង្សា​ជាច្រើន​នៅ​ទីក្រុង​ប៉ារីស បន្ទាប់ពី​ខ្មាន់កាំភ្លើង​បានសម្លាប់​មនុស្ស​ ៣​នាក់​

2022/12/24 07:04:49 pm        612

​បារាំង៖ នគរបាល​បង្ក្រាប​កុប្បកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ​ដើម្បី​បំបែក​ក្រុមមនុស្ស​ដែលមាន​កំហឹង​នៅ​ទីក្រុង​ប៉ារីស​កាលពី​ល្ងាច​ថ្ងៃ​សុក្រ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បានសម្លាប់​មនុស្ស ​៣​នាក់​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ឃឺ​ដ និង​ហាង​កាហ្វេ​មួយកន្លែង​នៅក្បែរនោះ​ក្នុង​រដ្ឋធានី​ប្រទេស​បារាំង​។​

​ការបង្ក​អគ្គិភ័យ​បាន​កើតឡើង​នៅតាម​ផ្លូវ​មួយកន្លែង ​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​នៃ​ការ​បាញ់​ប្រហារ ខណៈ​វត្ថុ​ជាច្រើន​ត្រូវ​បាន​គប់​មក​លើ​មន្ត្រី​នគរបាល​។ មេធាវី​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ឃឺ​ដ​និយាយថា មនុស្ស​បីនាក់​ដែល​បាន​ស្លាប់​គឺជា​ជនជាតិ​ឃឺ​ដ ហើយ​ ៣​នាក់​ផ្សេងទៀត​បាន​រង​របួស ក្នុង​នោះ​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។​ ​មេដឹកនាំ​ជនជាតិ​ឃឺ​ដ​បាន​អំពាវ​ឲ្យ​មានការ​ការពារ​ប្រសើរ​ជាង​នេះ​ សម្រាប់​សហគមន៍​របស់​ពួកគេ ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​និយាយថា នគរបាល​កំពុង​បន្ថែម​កម្លាំង​សន្តិសុខ​នៅ​ទីតាំង​សហគមន៍​ជនជាតិ​ឃឺ​ដ​។

លោក​បាន​ស្នើ​ឱ្យ​អង្គភាព​សេវា​នគរបាល​ទាំងអស់​នៅ​ក្នុង​ទីក្រុង​ប៉ារីស និង​កន្លែង​ផ្សេងទៀត​ក្នុង​ប្រទេស​ការពារ​កន្លែង​ដែល​សហគមន៍​ជនជាតិ​ឃឺ​ដ​រស់នៅ​។ ​ឃាតករ​គឺជា​ជនជាតិ​បារាំង​មាន​អាយុ 69ឆ្នាំ​ដែល​បុរស​រូបនេះ​ពុំ​ត្រូវបាន​ចាត់ទុកថា​ ជា​ជន​ជ្រុល​និយម​ដោយ​អង្គភាព​សេវា​ស៊ើបការណ៍​សម្ងាត់ មានដូចជា​អគ្គនាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ឬ​អង្គភាព​សេវា​ចារកម្ម​ជាតិ​។​ ​មេដឹកនាំ​ជនជាតិ​ឃឺ​ដ​បាន​អំពាវនាវ​ជា​យូរ​មកហើយ ​ឱ្យមាន​ការការពារ​ប្រសើរ​ជាង​មុន​នៅ​សហគមន៍​របស់​ពួកគេ ចាប់តាំងពី​ការសម្លាប់​ស្ត្រី​ជនជាតិ​ឃឺ​ដ ​៣នាក់​កាល​ពីមួយ​ទសវត្សរ៍​មុន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm