នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រាប់​ដល់​មេ​ប៉េ​អ៊ឹម​ថ្មី​ខេត្តបាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​ដល់​កូនចៅ និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ

2022/12/24 10:35:16 pm        908

បាត់ដំបង៖ នាយ​ឧ​ត្ត​ម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​ដល់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ទើបតែ​តែងតាំង​ថ្មីនៅ​ខេត្តបាត់ដំបង ​ត្រូវតែ​យកចិត្តទុកដាក់ និង​ដោះស្រាយ​ទុក្ខលំបាក​ដល់​មន្ត្រី​ថ្នាក់​ក្រោម​, ត្រូវតែ​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​ទាន់ពេលវេលា និង​ត្រូវគោរព​តាម​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ ហើយ​ប្រសិនបើ​ការអនុវត្ត​ការងារ​ពុំបាន​ល្អ​ទេ នឹង​ត្រូវ​បញ្ចប់​តួនាទី​មុន​អាណត្តិ ​៥​ឆ្នាំ​ស្របទៅតាម​ច្បាប់​ជាក់​ជា​មិន​ខាន​នោះឡើយ​។ ​

នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២​ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​លើក​ឡើង​ថា ​ក្នុង​នាម​ជា​មេបញ្ជាការ​មួយរូប គប្បី​ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច​ស្នូល​ដល់​កូនចៅ​របស់ខ្លួន ត្រូវធ្វើ​ឲ្យ​អង្គភាព​មាន​សណ្តាប់ធ្នាប់​, កងទ័ព​មាន​វិន័យ​ល្អ​, ផ្ទៃក្នុង​មាន​សាមគ្គី​ឯកភាព​, មាន​ស្មារតី​ឆន្ទៈ​មនសិការ ស្មោះត្រង់ អង់អាច​ក្លាហាន ឧស្សាហ៍​ព្យាយាម យល់​ច្បាស់​តួនាទី​ភារកិច្ច​, គោរព​ច្បាប់​វិន័យ​កងទ័ព ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ និង​សហការ​សម្រេច​ភារកិច្ច​ជាដើម​។​ នាយ​ឧ​ត្ត​ម​សេនីយ៍ ​សៅ សុខា បាន​បន្ថែម​ទៀត​ថា ដើម្បី​សម្រេច​បាន​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន ត្រូវ​ក្តាប់​ឲ្យ​ជាប់​នឹង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ទិស​ស្លោក​ទាំង​៤​ ដូចជា​៖ ១-​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ​, ២-​ចំពោះ​ប្រជា​ត្រូវតែ​បម្រើ​, ៣-​ច្បាប់​ត្រូវតែ​គោរព និង​ទី​៤ ​បទល្មើស​ត្រូវតែ​បង្ក្រាប​។

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សង្កត់ធ្ងន់​ទៀតថា បុគ្គលិក​គឺ​មាន​ចំនួន​ដដែល ថវិកា​ក៏​មាន​ចំនួន​ដដែល ឱកាស​គឺ ៥​ឆ្នាំ បើ​ធ្វើ​បាន​ល្អ បន្ថែម ៥​ឆ្នាំ​បន្ត ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​កន្លះ​នឹងត្រូវ​ធ្វើការ​ត្រួតពិនិត្យ​-​វាយតម្លៃ បើ​គ្មាន​ការ​វិវឌ្ឍ​ជឿនលឿន​ថ្មី តាម​ការ​ចង្អុល​បង្ហាញ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ទេ ត្រូវ​ធ្វើ​ការពិនិត្យ​-​វាយតម្លៃ ដើម្បី​ផ្លាស់ប្តូរ រក​អ្នកមាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ ដូច​បាន​លើក​ឡើង​ខាងលើ​។ ក្នុង​ការ​អនុវត្ត​តួនាទី ភារកិច្ច ត្រូវ​ប្រកាន់ខ្ជាប់​ការ​គោរព​សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស រីឯ​ការអនុវត្ត​តួនាទី ភារកិច្ច​ផ្នែក​នគរបាល​យុត្តិធម៌​ត្រូវ​យកចិត្តទុកដាក់​លើ​ផ្នែក​នីតិវិធី​។​

ជាមួយគ្នា​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​តាមដាន​ការអនុវត្តន៍​តួនាទី​ភារកិច្ច ក៏ដូចជា​វិន័យ​កងរាជអាវុធហត្ថ​ផ្តល់នូវ​រាល់​ព័ត៌មាន​ពិត ដើម្បី​ចូលរួម​កសាង​កងរាជអាវុធហត្ថ​មួយ​ឱ្យក្លាយ​ទៅជា​កម្លាំង​របស់​ជាតិ ដែល​បង្កើត​ឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេសជាតិ​ផងដែរ​។​ សូម​បញ្ជាក់​ថា ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ ដែល​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ចាស់ ត្រូវ​បាន​ផ្លាស់ប្តូរ​មុខតំណែង​ទៅជា​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ខណៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហែម វុទ្ធី ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ថ្មី​នៅ​ខេត្ត​បាត់ដំបង​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm