AFF៖ កម្ពុជា​បន្ដ​ហ្វឹកហាត់​ត្រៀម​ជួប​ប្រ៊ុយណេ ខណៈ​បេក្ខភាព​ពូ​ល A ផ្សេងទៀតត្រូវ​ប្រកួត​ថ្ងៃនេះ

2022/12/26 05:14:30 pm        355

​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​បន្ដ​ការប្រមូលផ្ដុំ​ហ្វឹកហាត់​របស់ខ្លួន ក្រោយ​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​វិញដើម្បី​ត្រៀម​ការប្រកួត​បន្ទាប់ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Mistubishi Electric Cup 2022 ដោយ​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទទួល​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេនា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ សប្ដាហ៍​នេះ។​

​នេះ​គឺជា​ការប្រកួត​ទី​៣ ក្នុង​ពូ​ល A រវាង​ក្រុម​ទាំងពីរដែល​ត្រូវ​ជួបគ្នា​លើទឹក​ដី​កម្ពុជា។ សម្រាប់ ២​ប្រកួត​ដំបូង​របស់​កម្ពុជាគឺ​បាន​យកឈ្នះ​ហ្វីលីពីនក្នុង​ដី ៣-២ តែ​សោកស្ដាយ​បាន​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ២-១។ រីឯ ២​ប្រកួត​របស់​ប្រ៊ុយណេគឺ​សុទ្ធតែ​បរាជ័យ រួមមាន​ចាញ់​ក្រុម​ភ្ញៀវ​ថៃ ៥-០ និង​ចាញ់​ម្ចាស់ផ្ទះ​ហ្វីលីពីន ៥-១។​ ​សម្រាប់​ប្រកួត​បន្ទាប់​នេះគឺជា​ជំនួប​ដ៏​សំខាន់​របស់​កម្ពុជា មុន​ធ្វើ​ការងារ​ធ្ងន់ដោយ​ត្រូវ​ហោះ​ទៅ​ប្រកួត​បញ្ចប់​ពូ​ល ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ។

២​ប្រកួត​ចុងក្រោយ​នេះត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​មានឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដនៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២។​ ​ប៉ុន្ដែ​មុន​ឈានដល់​ការប្រកួត​ក្រុម​គោព្រៃ​កម្ពុជា មាន​បេក្ខភាព​ក្នុង​ពូ​ល A ចំនួន ២​គូនឹងត្រូវ​ធ្វើការ​ប្រកួតនៅ​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ​នេះ រួមមាន​ក្រុម​ខ្លាំង​ឥណ្ឌូនេស៊ីជួប​ក្រុម​ម្ចាស់ផ្ទះ​ប្រ៊ុយណេ និង​ក្រុមការងារ​ពារ​តំណែង​ជើងឯក​ថៃជួប​ក្រុម​ភ្ញៀវ​ហ្វីលីពីន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm