សត្វផ្សោតសរុបចំនួន១១ក្បាលបានងាប់នៅក្នុងឆ្នាំ២០២២ គិតត្រឹមថ្ងៃទី២៤ ខែធ្នូនេះ

2022/12/26 06:02:56 pm        326

ក្រចេះ៖ គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២នេះ សត្វផ្សោតសរុបចំនួន ១១ក្បាលបានងាប់ រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតដែលមានសុខភាព ល្អមួយក្បាលទៀត​បានងាប់អណ្តែត​នៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។

បើយោងតាមរបាយការណ៍របស់អង្គការ WWF បានបញ្ជាក់ថា ​ក្រោយការពិនិត្យ សាកសព​សត្វផ្សោត​យ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផល​ ខេត្តក្រចេះ និង​អង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតមួយក្បាលនេះ បានងាប់​ក្រោយ​ពី​បាន​រមួល​ខ្លួន​ជាប់​នឹង​សន្ទូច​រនង​ ដោយ​ក្រុមស្រាវជ្រាវបានរកឃើញស្នាម​ សន្ទូចរនង​ជាច្រើនពេញដងខ្លួន និង​កន្ទុយរបស់វា។ សត្វផ្សោតដែលបានងាប់នេះ ​ជាសត្វផ្សោតញីពេញវ័យមានប្រវែង ​១៩៦ សង់ទីម៉ែត្រ​ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ ​និងមានទម្ងន់ប្រហែល៩៣ គីឡូក្រាម។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា ការកើនឡើង​នៃ​សកម្មភាព​នេសាទ​ខុសច្បាប់​នៅក្នុងតំបន់​អភិរក្ស​សត្វផ្សោត​នាពេលថ្មីៗនេះ នឹង​បណ្តាល​ឱ្យសត្វផ្សោត​ទន្លេ​មេគង្គឈានទៅផុតពូជ ​ប្រសិនបើគ្មានវិធានការ​បន្ទាន់ ដើម្បីបញ្ឈប់សកម្មភាព​ខុសច្បាប់​ទាំង​នេះទេ ។

លោក បន្ដថា ដើម្បីបញ្ឈប់សកម្មភាពទាំងនេះមន្រ្តី ឆ្មាំទន្លេ ​និងមន្រ្តីអនុវត្តន៍ច្បាប់ ​ពាក់ព័ន្ធទាំងអស់ ត្រូវមាន​វត្តមានរយះពេល២៤ម៉ោង ក្នុង១ថ្ងៃ ​ក្នុងមួយសប្តាហ៍នីមួយៗ ដោយទៀងទាត់ ដោយ​ចុះល្បាត​ទាំងថ្ងៃទាំងយប់ ​នៅក្នុងតំបន់សត្វផ្សោត ព្រោះថាមិនដល់១០ថ្ងៃផង សត្វផ្សោតវ័យ​បន្តពូជ​ចំនួន ៣ក្បាល បានងាប់ជាបន្តបន្ទាប់។

លោក ម៉ក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ ​បានបញ្ជាក់ថា ​ដោយរយៈកាល កន្លងមកថ្មីៗ​នេះសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ មានការងាប់ជាបន្តបន្ទាប់ដោយសារ​ ការជាប់មង ដោយ​សាររងនូវការឆក់ត្រីក៏ដូចជាបញ្ហាផ្សេងៗទៀត​ ក្នុងនាមខណ្ឌរដ្ឋបាលជលផល ​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ​និងក្នុងនាមលោកផ្ទាល់​ជានាយខណ្ឌ សូមសំណូមពរ​ដល់​ប្រជាពលរដ្ឋទាំងអស់ ​ជាពិសេសប្រជាពលរដ្ឋជាអ្នកនេសាទ ធ្វើយ៉ាងណាកុំប្រើប្រាស់​ឧបករណ៍​នេសាទខុសច្បាស់ ដែលអនុក្រិត្យស្ដីពីការគ្រប់គ្រងការពារអភិរក្សសត្វផ្សោត បានធ្វើការ​ហាមឃាត់​នោះ រួមមាន៖ ឧបករណ៍ ឆក់ត្រី មងក្រឡាធំ ឧបករណ៍សន្ទូចរនង​ ដែលជាហេតុបង្កឱ្យគ្រោះថ្នាក់ ដល់ជីវិតសត្វផ្សោតពីមួយថ្ងៃទៅមួយថ្ងៃ ៕ ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        68
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        143
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm