ការតវ៉ា​ដោយ​ហិង្សា​បាន​ផ្ទុះឡើងនៅ​បារាំង​ប្រឆាំង​ការវាយប្រហារ​រើសអើង​ពូជសាសន៍លើ​ជនជាតិ​ឃើ​ដ​

2022/12/26 06:03:07 pm        369

​បារាំង៖ ការប៉ះទង្គិច​គ្នា​នានា​បាន​ផ្ទុះឡើង​មកដល់​ថ្ងៃទី​២​ កាលពី​ចុង​សប្ដាហ៍​នេះ​រវាង​នគរបាល និង​ក្រុម​បាតុករ​ជន​ជាតិភាគតិច​ឃើ​ដដែល​ពោ​ពេញ​ដោយ​កំហឹង​ ក្រោយ​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់សម្លាប់​សមាជិក​សហគមន៍​ចំនួន ​៣​នាក់ និង​ ៤​នាក់​រង​របួស​របស់​ពួកគេ។

​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​បាន​ក្រឡាប់ មាន​រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​ភ្លើង​ឆេះ បង្អួច​ហាង​លក់ទំនិញ​នានា​ត្រូវបាន​ខូចខាត និង​មានការ​បំ​ពួក​ភ្នួ​ក​ភ្លើង​តូចៗ​នៅ​ជិត​វិមាន Place de la République ជាទី​តាំង​ជា​ប្រពៃណី​មួយ​សម្រាប់​ការតវ៉ា​នានា ជាទី​ដែល​ក្រុម​ជនជាតិភាគតិច​ឃើ​ដ​បាននាំគ្នា​តវ៉ា​ដោយ​ស្ងៀមស្ងាត់​កាលពី​ថ្មីៗ​នេះ​។ ​ស្នងការ​នគរបាល​ទីក្រុង​ប៉ារីសលោក Laurent Nunez បាន​និយាយថា​ មាន​អំពើហិង្សា​ផ្ទុះឡើង​ភ្លាមៗនៅក្នុង​ការតវ៉ា​នោះ ប៉ុន្តែគេ​មិនទាន់​បានដឹង​ច្បាស់​ទេពី​មូលហេតុ​ឈានដល់​ការផ្ទុះ​អំពើហិង្សា​នេះ​។ ​ថ្លែង​ទៅកាន់​សារព័ត៌មាន BFM TV លោក Nunez បាន​និយាយថា​ ក្រុមបាតុករ​រាប់សិប​នាក់បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នេះ ដោយ​បន្ថែមថា​មនុស្ស ​១១​នាក់​ត្រូវបាន​ចាប់ខ្លួន និង ​៣០​នាក់​រងរបួស​ស្រាល​។

​ខណៈ​ក្រុមបាតុករ​មួយចំនួនបាន​ចាក​ចេញពី​ទីលាន​ចតុរង្គ ពួកគេ​បាន​គប់​វត្ថុ​ផ្សេងៗ​លើ​នគរបាលដែល​បាន​ឆ្លើយតប​ដោយ​ការបាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​។ ​ការតវ៉ា​នៅតែ​បន្ត​រយៈពេល ​២​ម៉ោងមុនពេល​បំបែកជួរ​។​ ​គួររម្លឹកថា ខ្មាន់កាំ​ភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​នៅ​ម​ជ្ឈ​ម​ណ្ឌល​វប្បធម៌​របស់​ជនជាតិ​ភាគតិច​ឃើ​ដ និង​នៅក្បែរ​ហាង​កាហ្វេ​កាលពី​ថ្ងៃ​សុក្រ ​ទី​២៣ ខែ​ធ្នូ​ក្នុង​សង្កាត់​ដ៏​មមាញឹក​ទី​១០ ​ក្នុង​ទីក្រុង​ប៉ារីស។​ ​បុរស​ជនសង្ស័យ​ជា​ខ្មាន់​វាយប្រហារ​វ័យ​ ៦៩​ឆ្នាំ ដែល​ក្រុម​អាជ្ញាធរ​និយាយថា ទើប​ដោះលែង​ពី​ពន្ធនាគារ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឧក្រិដ្ឋ​កម្មកាល​ពីមួយ​ឆ្នាំមុនត្រូវបាន​ចាប់ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm